Facebook Messenger មានបង្កប់ហ្គេមដ៏អាថ៌កំបាំងមួយ មនុស្សភាគច្រើនមិនដឹង
- 2016-02-04 15:45:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook Messenger មានបង្កប់ហ្គេមដ៏អាថ៌កំបាំងមួយ មនុស្សភាគច្រើនមិនដឹង
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ភាគច្រើនហាក់មិនទាន់បានដឹងទេថាកម្មវិធីផ្ញើសារ Facebook Messenger មានបង្កប់នូវហ្គេមអាថ៌កំបាំងមួយដែលអាចលេងបានលុះត្រាតែវាយពាក្យពិសេសមួយ។
ហ្គេមនោះមានឈ្មោះថា “FBChess” ដែលជាហ្គេមអុកមួយប្រភេទបញ្ជាដោយការវាយអក្សរនៅក្នុងប្រអប់ Chat លើទូរសព្ទនិងកុំព្យូទ័រជាដើម។ ដើម្បីដំណើរការហ្គេមនេះចូលទៅកាន់ប្រអប់ Chat រួចចាប់ផ្ដើមការសន្ទនាជាមួយនរណាម្នាក់ដោយវាយពាក្យថា "@fbchess play” នោះនឹងមានបង្ហាញផ្ទាំងអុកឡើង។
ការចាប់ផ្ដើមហ្គេមមានភាពងាយស្រួលនោះទេ ប៉ុន្តែពេលឈានចូលដល់ដំណាក់កាលលេងវាហាក់មានភាពស្មុគស្មាញបន្តិច ហើយដើម្បីយល់ច្បាស់ពីរបៀបលេងអ្នកអាចវាយពាក្យថា "@fbchess help” រួចធ្វើតាមការណែនាំ៕
ចុចអាន៖ វិធីទាំង៥នេះជួយការពារគណនី Facebook កុំឲ្យគេលួចបាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail