Microsoft មានគម្រោងដាក់ Data Center នៅបាតសមុទ្រ
- 2016-02-04 16:23:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft មានគម្រោងដាក់ Data Center នៅបាតសមុទ្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Microsoft បានសាកល្បងគម្រោងដាក់ Data Center នៅបាតសមុទ្រ។ គម្រោងនេះត្រូវបានគេហៅថា Leona Philpot ហើយឧបករណ៍ដែលគេប្រើ មានបំពាក់ Sensor ជាង ១០០គ្រាប់ ដែលមានសមត្ថភាពអាចដឹងពីស្ថានភាពនានានៃបាតសមុទ្រផងដែរ។
ខាងក្រុមហ៊ុន Microsoft បានឲ្យដឹងថាមូលហេតុដែលពួកគេធ្វើដូចនេះ ព្រោះវាអាចផ្ដល់នូវសុវត្ថិភាពខ្ពស់ និងអាចធ្វើឲ្យ Data Center ដំណើរបានលឿន។ លើសពីនេះពួកគេក៏អាចចំណេញពេលក្នុងការបង្កើត Data Center តូចៗឲ្យបានច្រើននៅក្នុងទឹកជាសជាងការបង្កើត Data Center ដែលមានទំហំធំតែមានចំនួនតិចនៅលើគោក។
ពួកគេបានសាកល្បងម្ដងរួចមកហើយកាលពីខែសីហាឆ្នាំមុន ដែលកាលណោះគេបានយកផ្នែកមួយនៃ Data Center របស់ពួកគេដាក់ក្នុងទឹកសមុទ្រជម្រៅ ៩ម៉ែត្រ ប៉ុន្តែការសាកល្បងពេលនោះមិនបានជោគជ័យនោះទេ៕
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ engadget