Vin Diesel ប្រកាស​ថ្ងៃ​ចេញ​​បញ្ចាំង "Fast & Furious" វគ្គ៩​និង ១០

  • 2016-02-04 17:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​វគ្គ ៨​របស់​​ស៊េរី​ភាពយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្ពស់ "Fast & Furious” មិន​ទាន់​ទាំង​ចាប់​ផ្ដើម​ថត ប៉ុន្តែ​តារា​សម្ដែង​ហូលីវូដ Vin Diesel ​បាន​បង្ហើប​ពី​គម្រោង​ចេញ​ផ្សាយ​របស់​វគ្គ ៩ និង ១០​ហើយ។

 

 

កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ នៅ​លើ​គណនី Instagram ផ្ទាល់​ខ្លួន តារា​សម្ដែង​អាមេរិក Vin Diesel បាន​ប្រកាស​ថា​ភាពយន្ត "Fast & Furious” វគ្គ ៩ និង ១០ នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០១៩ និង ២០២១។ មុន​នោះ​ដែរ កាល​ពី​ខែ​មករា តារា​សម្ដែង​អាយុ ៤៨ ឆ្នាំ​ក៏​បាន​បង្ហើប​ផង​ដែរ​ថា​វគ្គ ៨ របស់​កម្រង​ភាពយន្ត​នេះ​នឹង​មាន​ឈ្មោះ​ថា "Fast 8”។

 

 

តាម​រូប​ដែល​តួ​ហូលីវូដ​រូប​នេះ​បង្ហោះ "Fast 8” និង​ចេញ​ផ្សាយ​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៧។ រីឯ "Fast & Furious 9” នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០១៩ និង​ចុង​ក្រោយ "Fast & Furious 10” នឹង​ចេញ​ផ្សាយ​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២១។ ដូច​នេះ ជា​មធ្យម​ ​ភាពយន្ត​នេះ​នឹង​ចេញ​វគ្គ​ថ្មី​ជា​រៀង​រាល់​២​ឆ្នាំ​ម្ដង៕

 

ចុចអាន៖រឿង​ភាគ​កូរ៉េ​​ល្បី​ៗ​ទាំង​៥ និយាយ​ពី​ស្នេហា​​របស់​សិស្ស​មហា​វិទ្យាល័យ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ew

អត្ថបទថ្មី