Chrome អាប់ដេត​ថ្មី​ ការពារ​អ្នក​ប្រើ​ប្រាស់​ពី​វិបសាយ​បោក​ប្រាស់​

  • 2016-02-05 16:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Google បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា​មុខងារ​​ Safe Browsing ថ្មី​ដែល​បាន​បន្ថែម​លើ​កម្មវិធី​ Chrome ​នឹង​ជួយ​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ពី​ការ​បោក​ប្រាស់​របស់​វិបសាយ​ខិល​ខូច​មួយ​ចំនួន​បាន។

 

 

វិបសាយ​ខិល​ខូច​ទាំង​នោះ​ប្រើ​ប្រាស់​នូវ​ social engineering content ដែល​មាន​ដូច​ជា​ ប៊ូតុង​ដោនឡូដ​ក្លែង​ក្លាយ, ការ​អាប់​ដេត​ដែល​បោក​បន្លំ​ និង​ផ្ទាំង​ពាណិជ្ជកម្ម​លើ​វិបសាយ​ដែល​​រចនា​ឡើង​ដើម្បី​ចែក​ចាយ​មេរោគ​ទៅ​អ្នក​ប្រើ​ប្រាស់។

 

 

ជាក់​ស្ដែង​ដូច​ជា​រូប​បង្ហាញ​ខាង​លើ​នេះ​គឺ​ការ​អាប់​ដេត​​បោក​បន្លំ​មួយ។ ​​ពេល​​ចុច​អាប់​ដេត​ទៅ​វា​នឹង​ទាញ​យក​​ Software ម្យ៉ាង​ដែល​មាន​បង្កប់​នូវ​មេរោគ​ ហើយ​មេរោគ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុំព្យូទ័រ។

 

​​​​​​​​​​​​​​​ដំណើរ​ការ​របស់​មុខងារ​​ Safe Browsing គឺ​​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ចុច​លើ​ social engineering content ​លើ​វិបសាយ​ណា​មួយ​វា​នឹង​លោត​ផ្ទាំង​ព្រមាន​មួយ​ដែល​បង្ហាញ​ថា​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​បម្រុង​នឹង​បើក​​គឺ​អាច​បង្ក​បញ្ហា​ដល់​ពួក​គេ​បាន។ បន្ទាប់​ពី​លោត​ផ្ទាំង​បង្ហាញ​រួច​ដល់​នាទី​ដែល​អ្នក​ប្រើ​ប្រាស់​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​​ចុច​លើ​ social engineering content នោះ​ទៀត​ឬ​យ៉ាង​ណា។

 

បញ្ជាក់​ថា​ការ​អាប់​ដេត​​ថ្មី​នេះ​ចាប់​ដំណើរ​ការ​ពី​ពេល​នេះ​ត​ទៅ ហើយ​ដើម្បី​ប្រើ​ប្រាស់​​មុខងារ​​នេះ​ចូល​ទៅ​កាន់​ Settings → Show advanced settings នៅ​ត្រង់​ពាក្យ​ Privacy ចុច​លើ​ប្រអប់​ដែល​នៅ​ពី​មុខ​ពាក្យ​ថា​ "Protect you and your device from dangerous sites”៕​​​​ ចុច​អាន៖ ចូល​ឆ្នាំ​ចិន​ ​ឆ្នាំ​វក​ មក​មើល​រូប​​ស្វា​ដែល​​មាន​ក្នុង​ Google Street View​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR