បទ "ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក" ឡូយ​យ៉ាង​ហ្នឹង មើល​ឈុត​ក្រៅ​ឆាក​វិញ​មើល៍

  • 2014-10-23 16:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម De5inite ទើប​បាន​ចេញ​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន "ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក" កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​ចម្រៀង​សាច់​រឿង និយាយ​ពី​មនោសញ្ចេតនា​ស្នេហា​ជ្រាល​ជ្រៅ​កើត​ក្រោម​តំណក់​ភ្លៀង ចប់​ទៅ​វិញ​ក៏​ក្រោម​តំណក់​ទឹក​ភ្លៀង​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត។ ការ​គាំទ្រ​នោះ ដោយ​ផ្អែក​លើ​សាច់​រឿង គុណភាព​សំឡេង និង​បច្ចេកទេស​ថត​ជា​ដើម។ យ៉ាង​ណា ប្រិយមិត្ត​មួយ​ចំនួន ក៏​មិន​សូវ​គាំទ្រ​ដែរ ដោយ​សារ​បទ​នេះ​យក Cover ពី​កូរ៉េ។ ចាន់​ណា រ៉ូណាន ប្រធាន​ក្រុម De5inite អះអាង​ថា បន្ទាប់​ពី​បទ​នេះ ពួក​លោក​នឹង​ធ្វើ​តែ​បទ Original ប៉ុណ្ណោះ។

 

អត្ថបទ៖ ទី​បំផុត​បទ “ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក” ចេញ​ផ្លូវ​ការ ​ស្ដាប់​ហើយ​​​ព្រឺ​សម្បុរ!

 

កាត់​ត​កែ​សម្រួល​ហើយ​ឡូយ​ណាស់ ចុះ​ឈុត​ក្រៅ​ឆាក​វិញ​យ៉ាង​ណា​ដែរ តោះ​ទស្សនា​យក​បទ​ពិសោធន៍​ទាំង​អស់​គ្នា?

 

http://youtu.be/W3k8Ih_QXP0

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម