ភាពយន្ត Mowgli សម្ដែងដោយមនុស្ស បញ្ចេញ Trailer ថ្មីកាន់តែគួរឲ្យចង់ទស្សនា
- 2016-02-08 21:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្ត Mowgli សម្ដែងដោយមនុស្ស បញ្ចេញ Trailer ថ្មីកាន់តែគួរឲ្យចង់ទស្សនា
ចន្លោះមិនឃើញ
ខ្សែភាពយន្តរៀបរាប់ពីដំណើរផ្សងព្រេងរបស់កុមារ Mowgli រឿង "The Jungle Book” របស់ផលិតកម្ម Walt Disney Pictures ទើបតែបញ្ចេញវីដេអូ Trailer ថ្មីមួយទៀត ដែលមានឈុតឆាកគួរឲ្យចាប់អារម្មណ៍កាន់តែច្រើន។
មិនខុសពីភាពយន្តគំនូរជីវចល ភាពយន្តថ្មីនេះនិយាយពីជីវិតផ្សងព្រេងដើម្បីស្វែងយល់ពីខ្លួនឯង របស់កុមារាមួយរូបមានឈ្មោះថា Mowgliដែលមានកំណើតក្នុងព្រៃជាមួយគ្រួសារឆ្កែព្រៃមួយហ្វូង។ ប៉ុន្តែអំឡុងពេលធ្វើដំណើរនៅក្នុងព្រៃ Mowgli ត្រូវជួបឧបសគ្គនិងរត់គេចពីសត្វសាហាវជាច្រើនដូចជា ខ្លា ពស់ ដំរី និងស្វាជាដើម។
រឿង “The Jungle Book” ថ្មីនេះដឹកនាំដោយលោក Jon Favreauដែលធ្លាប់ដឹកនាំរឿង “Iron Man” , “Cowboys” និង សរសេរអត្ថបទរឿងដោយលោក Justin Marks ។
កុមារា Neel Sethi ដែលមានអាយុ១២ឆ្នាំ សម្ដែងជាតួឯក Mowgli ខណៈតារាសម្ដែង Idris Elba ត្រូវបញ្ចូលសំឡេងសត្វខ្លា Shere Khan, តារាសម្ដែង Bill Murray បញ្ចូលសំឡេងជាសត្វខ្លាឃ្មុំ Baloo តារាសម្ដែងBen Kingsley បញ្ចូលសំឡេងឲ្យខ្លារខិនខ្មៅ Bagheera, Giancarlo Esposito បញ្ចូលសំឡេងឲ្យឆ្កែព្រៃ Akela, និង Scarlett Johansson បញ្ចូលសំឡេងជាពស់បិសាច Kaa ។ “The Jungle Book” នឹងចាក់បញ្ចាំងនៅក្នុងរោងកុននៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦។
ទស្សនា Trailerថ្មីរឿង “The Jungle Book” ខាងក្រោម៖
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ comingsoon