តួ​ស៊ុនអ៊ូខុង១៩៨៦ សម្ដែង​ល្ខោន​ហនុមាន 3Dថ្ងៃ​ចូល​ឆ្នាំ​ថ្មី

  • 2016-02-09 16:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ឆាក​សម្ដែង​របស់​តារា​សម្ដែង​ជើង​ចាស់ Liu Xiao Ting Long នៅ​លើ​កញ្ចក់​ទូរទស្សន៍ Liao Ning បាន​ទទួល​ចំណាប់​ជា​​ច្រើន​ពី​សំណាក់​ទស្សនិកជន។

 

កាល​ពី​ថ្ងៃ​ទី ៧​ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ នៅ​លើ​វេទិកា​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Liao Ning តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ចិន លោក Liu Xiao Ting Long បាន​សម្ដែង​ល្ខោន​ហនុមាន​ជាមួយ​នឹង​ជំនួយ​របស់​បច្ចេកវិទ្យា 3D ដែល​មិន​ធ្លាប់​ពី​មុន​មក។ ទស្សនិកជន​រាប់​ពាន់​នាក់​ដែល​មាន​វត្តមាន​ផ្ទាល់​នៅ​ទី​នោះ​បាន​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ទស្សនា​ឈុត​ឆាក​​នេះ​ដោយ​ផ្ទាល់​ភ្នែក។

 

“យុវភាព​ហាក់​ដូច​ជា​​ហូរ​ត្រលប់​មក​វិញ។ ស្ទើរ​តែ​មិន​ជឿ​ថា អ្នក​ដឹកនាំ​អាច​ធ្វើ​ឲ្យ​​ឈុត​សម្ដែង​របស់​ស៊ុនអ៊ូខុង​ក្លាយ​ជា 3D ដូច​កំពុង​មើល​ភាពយន្ត​បែប​នេះ​ទេ" ទស្សនិកជន​ម្នាក់​បញ្ចេញ​មតិ​នៅ​លើ​គេហទំព័រ West Capital News។

 

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា CCTV ដែល​ជា​ទូរទស្សន៍​ជាតិ​របស់​ចិន​នោះ​ប្រាកដ​ជា​កំពុង​នឹក​ស្ដាយ​ខ្លាំង​ណាស់​ដែល​មិន​បាន​អញ្ជើញ Liao Xiu Ting Long មក​ក្នុង​កម្មវិធី​ទទួល​ឆ្នាំ​ថ្មី​របស់​ខ្លួន៕

 

 

ចុចអាន៖ទស្សនិកជន​ក្ដៅ​ចិត្ត​ព្រោះ​តួ​ស៊ុន​អ៊ូខុង​ឆ្នាំ១៩៨៦ ត្រូវ​​ប៉ុស្តិ៍​ទូរទស្សន៍​រើស​អើង

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទពេញនិយម