Wow! បវរកញ្ញា​​ថៃ​ អាយុ ៦៧​ឆ្នាំ​ហើយ​ តែ​សម្រស់​​នៅ​តែ​ស្អាត​មិន​ប្រែប្រួល​អី​បន្តិច

  • 2014-10-23 17:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​ថត​ថ្មី​ៗ​របស់​អតីត​បវរកញ្ញា​ចក្រវាល Apasra Hongsakula បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ដែល​អ្នក​ស្រី​​មាន​វ័យ ៦៧​ឆ្នាំ​ហើយ តែ​រូប​សម្រស់​វិញ​ហាក់​​មិន​ប្រែប្រួល​​​​ខុស​ពី​កាល​ ៥០​ឆ្នាំ​មុន​បន្តិច​សោះ។

 

Hongskula គឺ​ជា​នារី​ថៃ​ទី​មួយ​ដែល​បាន​ឈ្នះ​មកុដ​បវរកញ្ញា​ចក្រវាល កាល​ពី​ឆ្នាំ​១៩៦៥ នៅ​ពេល​មាន​អាយុ ១៨​ឆ្នាំ ដែល​ក្រោយ​ពី​នោះ​នាង​ក៏​បាន​បាត់​មុខ​ពី​សិល្បៈ​រហូត​មក។ ការ​បង្ហាញ​មុខ​នៅ​ពេល​នេះ ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​អ្នក​ស្រី​បាន​កែ​សម្ផស្ស​ច្រើន។

 

កាល​ពី​ថ្ងៃ​ចន្ទ​នេះ អ្នក​តំណាង​កម្មវិធី​បវរកញ្ញា​មួយ​នេះ​បាន​ចេញ​មុខ​តាម​រយៈ​កម្មវិធី​​ពិភាក្សា​របស់​ថៃ "The Morning News” និង​បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Hongsakula បាន​ចំណាយ​ប្រាក់​អស់ ២,៥​លាន​ដុល្លារ សម្រាប់​ការ​កែ និង​ថែ​រក្សា​សម្រស់។ លោក​បាន​អះអាង​ថា Hongsakula គ្រាន់​តែ​អ៊ុត​សក់​ទឹក​រលក​របស់​នាង​ឲ្យ​ត្រង់​តែ​ប៉ុណ្ណោះ ចំណែក​អ្វី​ៗ​ផ្សេង​ទៀត​គឺ​ធម្មជាតិ​​ដដែល។

 

ទស្សនា​រូបភាព​របស់​ Hongsakula តាំង​ពី​ឆ្នាំ ១៩៦៥ មក​ដល់​បច្ចុប្បន្ន៖

 

  អានអត្ថបទ៖ បវរកញ្ញា​ពិភពលោក ៤​រូប ស្អាត​នោះ​ស្អាត តែ​មើល​រូប​ពី​មុន​គឺ​ថា …

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ elitedaily