Justin Bieber & Selena Gomez នឹង​​ឡើង​តុលាការ​ជាមួយ​គ្នា​​សប្ដាហ៍​ក្រោយ

  • 2016-02-10 17:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber ​និង​ Selena Gomez នឹង​ត្រូវ​ឡើង​តុលាការ​ជាមួយ​គ្នា​​នៅ​សប្ដាហ៍​ក្រោយ​ ​​ទោះ​បី​​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ បាន​បែក​បាក់​គ្នា​ហើយ​ក៏​ដោយ ដើម្បី​បំភ្លឺ​ករណី​ Justin ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ្នក​ថត​រូប​ ​តាំង​ពី​ឆ្នាំ​២០១២។

 

 

​Justin ត្រូវ​បាន​អ្នក​ថត​រូប​ Jose Duran ​ចោទ​ប្រកាន់​ថា ​បាន​រំលោភបំពាន ដោយ​សារ​តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​​​ប្រើ​អំពើ​ហិង្សា​ទាត់​និង​វាយ​រូប​លោក​​​នៅ​ចំណត​រថយន្ត​មួយ​​កន្លែង​នៃ​រដ្ឋ​ California កាល​ខែ​ឧសភា ឆ្នាំ​២០១២ អំឡុង​​ពេល​ដែល​តារា​ចម្រៀង​រូប​នេះ ​បណ្ដើរ ​Selena ចេញ​ពី​រោង​ភាពយន្ត​ ហើយ​លោក​​ព្យាយាម​ផ្ដិត​​យក​រូប​ភាព​នៅ​ជិត​ពួកគេ។

 

​​ពាក្យ​បណ្ដឹង​​របស់​ Duran បាន​ស្នើ​ដល់​តុលាការ​ជា​ច្រើន​លើក​មក​ហើយ ​​​ប៉ុន្តែ​ពុំ​មាន​វិធានការ​ណា​មួយ​លើ​ Justin ឡើយ។ ប៉ុន្តែ​ពេល​នេះ​តុលាការ​បាន​កោះហៅ​ទាំង​ Justin និង​ Selena ឲ្យ​ឡើង​តុលាការ​កំពូល​​ក្នុង​ទីក្រុង​ Los Angeles នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ដើម្បី​បក​ស្រាយ​ពី​ការ​ចោទ​ប្រកាន់៕

 

-ចុចអាន៖ Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ hollywoodlife

អត្ថបទថ្មី