សាន់ឆាយប្រកាសថាខ្លួនកំពុងពពោះកូនប្រុសនៅអាយុ ៤០ឆ្នាំ
- 2016-02-11 13:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន់ឆាយប្រកាសថាខ្លួនកំពុងពពោះកូនប្រុសនៅអាយុ ៤០ឆ្នាំ
ចន្លោះមិនឃើញ
កំពុងពពោះកូននៅខែទី ៥ តារាសម្ដែងល្បីឈ្មោះរបស់តៃវ៉ាន់ Barbie Hsu សង្ឃឹមថានាងនិងកូននឹងមានសុខភាពល្អនៅពេលឆ្លងទន្លេពេលខាងមុខ។
បណ្ដាញព័ត៌មាន Phoenix បានរាយការណ៍ថា កាលពីរសៀលថ្ងៃទី ៨ ខែកុម្ភៈ តារាសម្ដែងអាយុ ៤០ ឆ្នាំ Barbie Hsu បានផ្ញើពាក្យជូនពរទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីព្រមទាំងប្រកាសភេទរបស់កូននៅក្នុងផ្ទៃរបស់ខ្លួនផងដែរ។ នៅក្នុងសាររបស់ខ្លួន តួរឿង "ស្នេហាបួនដួង" បានបង្ហើបថាខ្លួនកំពុងពពោះកូនប្រុសនៅខែទី៥ និងសង្ឃឹមថានឹងឆ្លងទន្លេបានសម្រេចនៅប៉ុន្មានខែខាងមុខទៀត។
ស្របជាមួយគ្នានេះដែរ អ្នកជំនួញ Wang Xiaofei ដែលជាស្វាមីរបស់ Barbie ក៏បានបង្ហោះរូបគ្រួសារដ៏មានសុភមង្គលរបស់ខ្លួនក្នុងថ្ងៃបុណ្យចូលឆ្នាំផងដែរ។ ឆ្លើយតបនឹងស្ថានភាពពេលបច្ចុប្បន្នរបស់បងស្រី Dee Hsu ប្អូនស្រីរបស់សាន់ឆាយបានឲ្យដឹងថា៖ "ឥលូវគាត់សម្រាកតែនៅផ្ទះចាំសម្រាលកូននោះទេ ព្រោះពោះធំណាស់ទៅហើយ។ ខ្ញុំក៏កំពុងចាំទទួលក្មួយខ្លាំងណាស់ដែរ"៕
ចុចអាន៖កុំកុំ ត្រចៀកកាំ និង ចៀវៃ បង្ហាញសមត្ថភាពពិសេសថ្ងៃចូលឆ្នាំថ្មី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing