Angelina Jolieនិង Brad Pitt ឲ្យ​គ្រូ​ថៃ​មក​សាក់​យ័ន្ត​ដល់​ស្រុក​ខ្មែរ

  • 2016-02-11 19:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​សារព័ត៌មាន​ក្រៅ​ស្រុក​ជា​ច្រើន​បាន​ចុះផ្សាយ​ពី​រូប​សាក់​ថ្មី​របស់​តារា​សម្ដែង​អាមេរិក Angelina Jolie ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា​នរណា​ជា​អ្នក​សាក់​ឲ្យ​តារា​រូប​នេះ​ទេ។ ប៉ុន្តែ​ថ្មី​នេះ dailymailបាន​ចុះផ្សាយ​ថា​​រូប​សាក់​ដែល​នៅ​កណ្ដាល​ខ្នង​និង​ស្នា​ខាង​ស្ដាំ​​របស់​តារា​វ័យ​៤០​ឆ្នាំ​គឺ​ចាក់​ដោយ​លោក​គ្រូ​សាក់​ថៃ ​Ajarn Noo Kanpai កាល​ពី​ខែមុន។ ​

 

លោក​គ្រូ Ajarn Noo Kanpai និង Angelina ឆ្នាំ​២០០៣

Ajarn Noo Kanpai គឺ​ជា​គ្រូ​សាក់​ដែល​ធ្លាប់​សាក់​រូប​យន្ត​នៅ​ស្មា​ខាង​ឆ្វេង​ឲ្យ​ Angelina កាល​ពី​ឆ្នាំ​២០០៣​និង​សាក់​រូប​ខ្លា​​នៅ​ខាង​ក្រោយ​ខ្នង​ក្នុង​ឆ្នាំ​២០០៤។ លោក​គ្រូ Noo Kanpai បាន​ធ្វើ​ដំណើរ​ហោះ​ពី​​ប្រលានយន្តហោះ​ជិត​ទីក្រុង​បាងកក​​មក​កាន់​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​​​​ដើម្បី​សាក់​​រូប​យ័ន្ត​នៅ​ចំ​កណ្ដាល​ខ្នង​​និង​រូប​មួយ​ទៀត​នៅ​ស្មា​ខាង​ស្ដាំ​របស់ Jolie ។

 

ជាមួយ​គ្នា​នេះ​ដែរ​ ប្ដី​របស់ Angelina Jolie លោក Brad Pitt ក៏​បាន​ឲ្យ​លោក​គ្រូ Noo Kanpai សាក់​រូប​នៅ​ស្មា​ខាង​ឆ្វេង​របស់​ខ្លួន​ផង​ដែរ។ បើ​តាម​ប្រភព People ឲ្យ​ដឹង​ថា​ រូប​សាក់​យន្ត​ថ្មី​របស់​ម្ដាយ​ Maddox គឺ​ពរជ័យ​ព្រះពុទ្ធសាសនា​ដែល​តំណាង​ឲ្យ​​សេចក្ដី​សុខ​ ការ​ស្រលាញ់​និង​​ជីវិត​រុងរឿង៕

 

 

 

 

ពេល Angelina មិន​ទាន់​សាក់រូបថ្មី

ចុចអាន ខ្សែភាព​យន្ដ​របស់ Angelina Jolie ធ្វើ​ឲ្យ​ក្រុង​បាត់​ដំបង​វិល​ទៅ​រក​សម័យ​អតីតកាល ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail
អត្ថបទពេញនិយម