ទេព ជីវសុខុម ទម្លាយ​​របៀប​​បង្ហាត់​ សែន រ៉ាឌី ​ដណ្ដើម​​​​​មេដាយ​មាស​ពិភពលោក

  • 2016-02-12 15:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ទេព ជីវសុខុម គ្រូ​បង្ហាត់​កីឡា​វ៉ូវីណាម​​ជម្រើស​ជាតិ​កម្ពុជា​ទម្លាយ​​ពី​​បច្ចេកទេស​បង្ហាត់​ សែន រ៉ាឌី ជា​សិស្ស​​ឲ្យ​ដណ្ដើម​បាន​មេដាយ​មាស​ពិភព​លោក​កាល​ពី​ពេល​កន្លង​ទៅ​នៅ​ប្រទេស​វៀតណាម។

 

 

​លោក ទេព ជីវសុខុម បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ឲ្យ​សិស្ស​របស់​ខ្លួន​​ទទួល​បាន​​នូវ​អ្វី​​ដែល​គ្រូ​​បាន​ផ្ដល់​ឲ្យ ក្នុង​នាម​ជា​គ្រូ​ត្រូវ​​ដឹង​ពី​កម្រិត​នៃ​ការ​ទទួល​បាន​របស់​សិស្ស។ ​ចេះ​បែង​ចែក​ពេល​វេលា​​ក្នុង​ការ​បង្ហាត់​ ហើយ​ត្រូវ​ដឹង​ថា​​ការ​ហ្វឹកហាត់​ត្រូវ​ត្រៀម​លក្ខណៈ​​អ្វី​​សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​មុខ។ ​ជាក់​ស្ដែង​​ដូច​ជា​កីឡាករ​ សែន រាឌី​ មុន​ពេល​ចេញ​ទៅ​ប្រកួត​កីឡា​វ៉ូវីណាម​ពិភព​លោក​នេះ​ លោក​ជា​គ្រូ​បាន​​បង្ហាត់​​បច្ចេកទេស​​​​ការ​ពារ​ខ្លួន និង​របៀប​វាយ​លុក​យ៉ាង​ល្អ។

 

​ចង់​ដឹង​ថា​​គ្រូ​បង្វឹក​រូប​នេះ​និយាយ​អ្វី​បន្ថែម​ទៀត​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

កម្ម​វិធីពាន​រង្វាន់​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥ នេះ​​រៀប​ចំ​ដោយ​​គណៈកម្មាធិការជាតិ​​​អូឡាំពិក​កម្ពុជា ​​​ឧបត្ថម្ភ​​ដោយ​​ Naga World និង​​សហការ​រៀប​ចំ ដោយ​ក្រុម​ហ៊ុន Sabay៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​