"កំណត់​ហេតុ​នាង​នាថ” ក្រុងពាលី​​ ខណៈ​តួឯក​ស្រីថា​​មាន​អារម្មណ៍​រឿង​ខ្មោច

  • 2016-02-12 18:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "កំណត់​ហេតុ​នាង​នាថ” របស់​ផលិតកម្ម​ឥន្រ្ទា​និម្មិត បាន​ចាប់ផ្ដើម​ដំណើរ​ហើយ​កាលពី​ម្សិលមិញ ខណៈ​ដែល​​ក្រុង​ពាលី​រួច​ភ្លាម ចាប់ផ្ដើម​ថត​តែម្ដង។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ណាតាហ្សា ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង​បាន​ប្រាប់​ថា​នាង​មាន​អារម្មណ៍​ថា​រៀង​ខ្លាច​ៗ​ពេល​មក​ដល់​ទី​នេះ ព្រោះ​ទិដ្ឋភាព​ទី​នេះ​ពិតជា​ដូចជា​កន្លែង​មាន​ខ្មោច​ពិត​ៗ។

 

 

“បង គ្រាន់តែ​មក​ដល់​ទី​នេះ​ភ្លាម ហើយ​ឃើញ​កន្លែង​រៀបចំ​ក្រុងពាលី​មាន​ដើម​ឈើ​ធំ និង​ឃើញ​មាន​មឈូស​ដែល​​គេ​តុបតែង​បន្ថែម​ទៀត​នោះ​មាន​អារម្មណ៍​ដូច​ខ្លាច​ៗ​តិច​ៗ​ដែរ​នឹង។ តាំងពី​ដើម​មក​ខ្ញុំ​មិន​ចេះ​ខ្លាច​ខ្មោច​អី​នោះ​ទេ តែ​ទីនេះ​ពេល​យប់​មាន​ទិដ្ឋភាព​មិន​ខុស​ពី​កន្លែង​នាង​នាថ​ពិត​ៗ​ឡើយ។”

 

លោក ចាន់ណា រ៉ូណាន់ អ្នក​ដឹកនាំ​ក្នុង​រឿង​នេះ​ក៏​បាន​និយាយ​ប្រាប់ Sabay ដែរ​ថា​ ទីកន្លែង​ដែល​ផលិតកម្ម​លោក​ជ្រើសរើស​មក​ក្រុងពាលី​ស្ថិតនៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រុង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ចំពោះ​កន្លែង​ដែល ណាតាហ្សា និយាយ​ថា​នាង​មាន​អារម្មណ៍​ខ្លាច​នេះ ​គឺ​ពិតជា​សក្ដិសម​ណាស់​សម្រាប់​ថត​រឿង​ខ្មោច ព្រោះ​វា​ទឹក ដើម​ចាក​ដុះ​អម​សង​ខាង ហើយ​មាន​កំពង់​ទឹក​ទៀត ដូចនេះ​ហើយ​ទើប​ពួក​លោក​ញុំ​ជ្រើស​រើស​យក​កន្លែង​មួយ​នេះ។

 

 

អ្នក​ដឹកនាំ​វ័យ​ក្មេង​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ ក្នុង​រឿង​ថ្មី​នេះ​ លោក​បាន​ត្រៀម​ការ​ផលិត​រយៈ​ពេល​ជាង ៣ ខែ ដើម​ទុន ៧ ម៉ឺន​ដុល្លារ​ឡើង​ទៅ ហើយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ដូច​រឿង​ក្រមុំ ៣១ កំលោះ ៥២ ដែរ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី