កូដ​សម្ងាត់​​នៃ​ម៉ឺនុយ​អាថ៌កំបាំង​លើ​ iPhone ដែល​អ្នក​អាច​​មិន​ដឹង

  • 2016-02-12 21:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មិន​ថា​ទូរសព្ទ​ iPhone ឬ​ Android ម៉ូដែល​ណា​ទេ​គឺ​សុទ្ធ​សឹង​តែ​មាន​បង្កប់​ម៉ឺនុយ​អាថ៌កំបាំង​ ដែល​ទាម​ទារ​ឲ្យ​អ្នក​ដឹង​ពី​កូដ​ទើប​អាច​ចូល​ទៅ​កាន់​ម៉ឺនុយ​ទាំង​អស់​នោះ​បាន។

 

 

​ដោយ​ឡែក​ថ្ងៃ​នេះ​សូម​​បង្ហាញ​ពី​កូដ​មួយ​ចំនួន​ចូល​ទៅ​ម៉ឺនុយ​អាថ៌កំបាំង​​លើ​ iPhone ដែល​មាន​ដូច​ខាង​ក្រោម៖

 

​- *#06# ៖ បង្ហាញ​ពី​លេខ​ IMEI ចំនួន​១៥​ខ្ទង់​របស់ទូរសព្ទ

 

 

-3001#12345# + ប៊ូតុង​ហៅ​ចេញ​ ៖ ចូល​ទៅ​កាន់​ម៉ឺនុយ​ Field Test ដែល​ម៉ឺនុយ​នេះ​អាច​ឲ្យ​អ្នក​មើល​ឃើញនូវ​ភាព​ខ្សោយ​ ឬ​ខ្លាំង​នៃ​សេវា​​ទូរសព្ទ​​អ្នក

 

 

-*#43# + ប៊ូតុង​ហៅ​ចេញ ៖ បង្ហាញ​ថា​តើ​ទូរសព្ទ​អ្នក​បាន​កំណត់​មុខងារ​​​ Call waiting ឬ​ក៏​អត់។ មុខងារ​ Call waiting អាច​ឲ្យ​អ្នក​ទទួល​ការ​ហៅ​ចូល​មួយ​ទៀត​ស្រប​ពេល​ដែល​អ្នក​កំពុង​សន្ទនា​ជា​មួយ​អ្នក​ដទៃ​បាន។

 

-*43# + ប៊ូតុង​ហៅ​ចេញ ៖ ដំណើរ​ការ​ Call waiting

 

-#43# + ប៊ូតុង​ហៅ​ចេញ ៖ បិទ​ Call waiting

 

-*#21# + ប៊ូតុង​ហៅ​ចេញ ៖ បង្ហាញថា​តើ​ទូរសព្ទ​អ្នក​បាន​កំណត់​មុខងារ Call forwarding ដែរ​ឬ​ទេ។ មុខងារ​នេះ​អាច​​បង្វែរ​លេខ​ដែល​ហៅ​ចូល​មក​អ្នក​ ឲ្យ​ហៅ​ទៅ​កាន់​លេខ​ទូរសព្ទ​ផ្សេង​ដែល​អ្នក​បាន​កំណត់​មុខងារ​​ Call forwarding នេះ​វិញ។

 

-##002# + ប៊ូតុង​ហៅ​ចេញ ៖ បិទ​ដំណើរ​ការ​មុខងារ​ Call forwarding​

 

 

ចុច​អាន៖ ​តាម​ពិតដើម្បី​ Block ​លេខ​ដែល​តេ​​រំខាន​លើ​ទូរសព្ទ​​​ iPhone​ ​គឺ​ងាយ​អីចឹង​សោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​​