តួស្រីរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ទិញផ្ទះថ្មីតម្លៃជាង ៧លានដុល្លារ
- 2016-02-15 15:26:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ទិញផ្ទះថ្មីតម្លៃជាង ៧លានដុល្លារ
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងកូរ៉េខាងត្បូង Song Hye Kyo បានទិញអចលនទ្រព្យមួយនៅក្នុងតំបន់ដែលថ្លៃបំផុតក្នុងទីក្រុងសេអ៊ូល ដែលមានតារាជាច្រើនស្នាក់នៅទីនោះដែរ។
ថ្មីៗនេះ បណ្ដាញព័ត៌មាន Star Today របស់កូរ៉េខាងត្បូងបានចុះផ្សាយថា តារាសម្ដែងល្បីឈ្មោះ Song Hye Kyo បានចំណាយលុយ ៩ពាន់លានវ៉ុន (៧,៤ លានដុល្លារ) ដើម្បីទិញភូមិគ្រឹះលំដាប់ខ្ពស់មួយនៅតំបន់ Samsungdong ទីក្រុងសេអ៊ូល។ ប្រភពព័ត៌មាននេះក៏បានឲ្យដឹងដែរថានេះគឺជាតំបន់ដែលមានតម្លៃថ្លៃជាងគេនៅក្នុងទីក្រុង។
គេហដ្ឋានថ្មីរបស់ តារាសម្ដែងវ័យ ៣៤ឆ្នាំមានទំហំ ៥៩១ម៉ែត្រការ៉េ មានកម្ពស់២ជាន់ និងត្រូវបានសន្តិសុខយាមកាម២៤ម៉ោង។ ជាមួយនឹងការក្លាយជាម្ចាស់របស់គេហដ្ឋានថ្មីដ៏ស្កឹមស្កៃនេះ ដៃគូរបស់ Rain ក្នុងរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ក៏បានក្លាយជាអ្នកជិតខាងជាមួយនឹងកំពូលតារាផ្សេងទៀតដែរដូចជា Jun Jihyun, Lee Byung Hun ព្រមទាំងអ្នកនយោបាយនិងម្ចាស់ក្រុមហ៊ុន ធំៗដទៃជាច្រើនទៀត៕
ចុចអាន៖នៅចាំក្មេងប្រុសដើរតួ គីម តាក់គូ ពីក្មេងបានទេ?
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖koreatimes