សុខ សោម៉ាវត្តី កុង​ត្រា​តួ​ឯក​​រឿង​ដំបូង​ឲ្យ​ផលិតកម្ម​ថ្មី!

  • 2014-09-18 15:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ សុខ សោម៉ាវត្តី បាន​ចុះ​កុង​ត្រា​ថត​ជា​តួ​ឯក​ក្នុង​រឿង​ដំបូង​របស់​ផលិតកម្ម Mega Film បើ​ទោះ​បី​ជា​កំពុង​តែ​មមាញឹក​ថត​ក្នុង​តំណែង​ដូច​គ្នា​ឲ្យ​ផលិតកម្ម​ LD យ៉ាង​​ណា​ក៏​ដោយ។

សូមចុចអាន៖ Wow…បេក្ខជន​ខ្លាំង​មិន​ចាញ់​ម្ចាស់​ដើម Coach រក​កន្លែង​រិះគន់​មិន​ឃើញ​សោះ!

 

បើ​តាម​ លោក វ៉ន ប៊ុនស៊ីម ជា​នាយក​គ្រប់គ្រង​ផលិតកម្ម​បាន​និយាយ​ថា រឿង​នេះ​មាន​ចំណង​ជើង​ថា "កំណប់​ឪ​ខ្ញុំ" ជា​សាច់​រឿង​បែប​កំប្លែង​លាយឡំ​ដោយ​មនោសញ្ចេតនា​ស្នេហា​ជា​ដើម។ មូល​ហេតុ​ដែល​ឈាន​ដល់​ការ​សម្រេច​ជ្រើស​រើស​តួ​ស្រី​ខាង​លើ ដោយ​សារ​មើល​ឃើញ​ថា សោម៉ាវត្តី មាន​អត្តចរិត​សមស្រប​ទៅ​នឹង​សាច់​រឿង។ តួ​ឯក​រូប​នេះ មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​នៅ​ក្នុង​ការ​សម្ដែង​ផង​ដែរ។

ម្យ៉ាង​ទៀត ក្នុង​នាម​ជា​អ្នក​​គ្រប់គ្រង​ផលិតកម្ម ក៏​បាន​ប្រជុំ​ពិភាក្សា​ទៅ​លើ​សោភ័ណភាព មាន​ន័យ​ថា រូប​សម្រស់​របស់​ពិធី​ការិនី​រូប​នេះ​រួច​ហើយ។ ក្រុម​ការងារ​បាន​លើក​ឡើង​ដូច​គ្នា​ថា អាច​ទទួល​យក​បាន ហើយ​សក្ដិសម​នៅ​ក្នុង​សាច់​រឿង​នេះ ទោះ​មិន​បាន​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក៏​ដោយ។

ផលិតកម្ម​ភាពយន្ត​មាន​និន្នាការ​មិន​ចម្លង​ខាង​លើ នឹង​ចាប់​ផ្ដើម​ថត​ជា​ផ្លូវ​ការ ចំពោះ​វណ្ណកម្ម​ដំបូង​នៅ​ដើម​ខែ​តុលា​ខាង​មុខ និង ​បន្ត​ដំណើរ​ការ​ថត​ជាង​ ១​ ខែ​ ដើម្បី​ថត​បញ្ចប់​ទៅ​តាម​ផែនការ​កំណត់ ឬ​អាច​យូរ​ជាង​នេះ អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង​របស់​តួ​អង្គ​នីមួយៗ និង​ ភាព​ខុស​ឆ្គង​ដោយ​បច្ចេកទេស។ លោក​បន្ថែម​ថា រឿង​នេះ​ត្រូវ​ចរាចរណ៍​លើ​រោង​ភាពយន្ត នៅ​ចុង​ឆ្នាំ​ ២០១៤ ឬ​អាច​ដើម​ឆ្នាំ​២០១៥។

អ្នក​គ្រប់គ្រង​ផលិតកម្ម​ជឿជាក់​ថា វណ្ណកម្ម​ដំបូង​អាច​ទទួល​បាន​ជោគជ័យ​មិន​ខាន បើ​ផ្អែក​លើ​បទ​ពិសោធន៍​ក្នុង​វិស័យ​ភាពយន្ត​តាំង​ពី​ឆ្នាំ ​១៩៩៣ ហើយ​មាន​ការ​ចូលរួម​សម្ដែង​ដោយ សុខ សោម៉ាវត្តី និង ​សមាជិក​សំខាន់ៗ​របស់​ក្រុម​កំប្លែង​ នាយ ពែកមី។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី សុជាតា ម្ដាយ​របស់​​តួ​ឯក​ស្រី​ខាង​លើ​បាន​ប្រាប់​ថា អ្នក​ស្រី​បាន​ចេញ​មុខ​ទៅ​ចុះ​កុង​ត្រា​ជំនួស​កូន​ស្រី​ជាមួយ​ផលិតកម្ម Mega Filmរួច​ហើយ​កាល​ពី​ពេល​ថ្មី​នេះ ដោយ​សារ សោម៉ាវត្តី មមាញឹក​ថត​រឿង​ឲ្យ​ផលិតកម្ម LD មិន​អាច​ទៅ​ដោយ​ខ្លួន​ឯង​បាន ខណៈ​ប្ដី​ក៏​រវល់​ដូច​គ្នា។ ប៉ុន្តែ​តារា​សម្ដែង និង ​ពិធី​ការិនី​​រូប​នេះ មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ថត​​​រឿង​ឲ្យ Mega Film

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម