Wow...បេក្ខជន​ខ្លាំង​មិន​ចាញ់​ម្ចាស់​ដើម Coach រក​កន្លែង​រិះគន់​មិន​ឃើញ​សោះ!

  • 2014-09-18 15:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“អា​អ្ហើយ...ខ្ញុំ​សុំ​អត់​និយាយ​បាន​អត់...សំឡេង​ពោរពេញ​ដោយ​ថាមពល ភាព​ជឿជាក់ អស្ចារ្យ​មែន​ទែន...” Coach ឱក សុគន្ធ​កញ្ញា ថ្លែង​គ្រញែង​ខ្លួន ពី​បេក្ខនារី​៣​រូប​ដែល​បាន​បញ្ចេញ​សមត្ថភាព​អស្ចារ្យ​ក្នុង​វគ្គ "Battle” របស់ The Voice Cambodia សប្ដាហ៍​មុន។

បេក្ខនារី​ទាំង​៣​រូប​នោះ​មាន សាមុត ស្រី​កា នៅ​រាជធានី​ភ្នំពេញ ភួង សុភី មក​ពី​ខេត្ត​កំពត និង​បេក្ខនារី ពេជ្រ ស៊ីកា មក​ពី​ខេត្ត​បាត់ដំបង។ ពួក​គេ​ទាំង​បី​បក​ស្រាយ​រួម​គ្នា​នូវ​បទ "បេះ​ដូង ១០០" សំឡេង​ដើម​របស់​កញ្ញា លាង សុផាឡែន។

 

ទាំង​ពិធីករ និង Coach ទាំង​៤ សុទ្ធ​តែ​រក​អ្វី​រិះគន់​មិន​ឃើញ ខណៈ​បេក្ខនារី​ទាំង​៣ ទាំង​សំឡេង ទាំង Style ល្អ​ទាំង​ព្រម​ដូច​គ្នា។ ប៉ុន្តែយ៉ាង​ណា ​ចុង​ក្រោយ​កញ្ញា សាមុត ស្រីកា បេក្ខនារី​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជ្រើស​រើស​ដោយ Coach ណុប បាយ៉ារិទ្ធ ឲ្យ​ឆ្លង​ចូល​វគ្គ "Live Show"។

អីចឹង​តោះ...ទស្សនា​ទាំង​អស់​គ្នា...បើ​អ្នក​វិញ​ចង់​ឲ្យ​បេក្ខនារី​ណា​ឡើង!!!

បេះដូង​១០០ ពី​បេក្ខនារី

http://youtu.be/B5FEMP2FKZg

បេះ​ដូង​១០០ សំនៀង​ដើម​របស់​កញ្ញា លាង សុផាឡែន

http://youtu.be/kXtoWDqK22o

 

អត្ថបទថ្មី