​Mark Zuckerberg ​និយាយ​ចិន​រអិល

  • 2014-10-23 18:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ជា​បុគ្គល​បច្ចេកវិទ្យា​កំពូល​ម្នាក់​ទេ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook ​លោក​ Mark Zuckerberg ​ក៏​ជា​អ្នក​រៀន​ភាសា​ដ៏​ពូកែ​ម្នាក់​ផង​ដែរ។ ​មហាសេដ្ឋី​ដែល​ចូលចិត្ត​ពាក់​អាវ​យឺត​រូប​នេះ​ ​បាន​បញ្ចេញ​សមត្ថភាព​ប្រើប្រាស់​ភាសា​ចិន​​របស់​លោក​នា​ពិធី​សំណួរ-ចម្លើយ​ ​នៅ​សាកលវិទ្យាល័យ Tsinghua ​​ក្នុង​ទីក្រុង​ប៉េកាំង​ម្សិលមិញ​​នេះ។

 

​​ក្នុង​កម្មវិធី​ដែល​មាន​រយៈពេល​​៣០ ​នាទី​ ​ស្ថាបនិក​ Facebook ​ឆ្លើយ​ឆ្លង​ដោយ​ប្រើ​ភាសា​ចិន​សុទ្ធ​​ ហើយ​លោក​ក៏​​ចេះ​និយាយ​កំប្លុក​កំប្លែង​យ៉ាង​ប៉ិនប្រសប់​ទៀត​ផង។

Mark Zuckerberg ​​ចាប់​ផ្ដើម​រៀន​ភាសា​ចិន​ដំបូង​ក្នុង​ឆ្នាំ ​២០១០ ​​ដោយ​ហៅ​ការ​រៀន​នោះ​ថា ​ជា​ការ​ជម្នះ​មួយ​សម្រាប់​​ខ្លួន​ឯង។ ​លោក​រៀបរាប់​ដូច្នេះ៖ ​"ខ្ញុំ​តែង​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​វប្បធម៌​ចិន ​ដូច្នេះ​ការ​រៀន​ភាសា​មួយ​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ស្វែងយល់​ពី​វប្បធម៌​របស់​​​ប្រទេស​មួយ"។

​​​​

មូលហេតុ​មួយ​ទៀត​គឺ​ ភរិយា​របស់​លោក​​ Priscilla ​​​និង​គ្រួសារ​និយាយ​តែ​ចិន ​អីចឹង​លោក​គ្រាន់​តែ​សង្ឃឹម​ថា ​អាច​និយាយ​ជាមួយ​ពួកគាត់​ជា​ភាសា​ចិន​បាន។

​កន្លង​មក​ ​នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម​យក្ស​រូប​នេះ​ធ្លាប់​ជម្នះ​ខ្លួន​ឯង​លើ​រឿង​មួយ​ចំនួន​ដូចជា ​តឺនុយ​ខោអាវ​​​ក្រវាត់​ក​ទៅ​ធ្វើការ​រាល់​ថ្ងៃ​ (២០០៩) ​​ញ៉ាំ​តែ​សាច់​សត្វ​ដែល​លោក​សម្លាប់​ដោយ​ផ្ទាល់​ដៃ ​(២០១១)​​​ និង​ជួប​មនុស្ស​ថ្មី​ក្រៅ​ពី​ក្រុមហ៊ុន​ Facebook ​រាល់​ថ្ងៃ​ (២០១៣)។

 

សូម​មើល​វីដេអូ​លោក​និយាយ​ភាសា​ចិន​ថា ​​អស្ចារ្យ​ប៉ុណ្ណា៖

  http://youtu.be/n_168pH9GJk  

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Mashable