ដើមកំណើតមិត្តភាពរបស់ខ្ញុំ និងមិត្តខ្ញុំ
- 2016-02-16 16:13:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមកំណើតមិត្តភាពរបស់ខ្ញុំ និងមិត្តខ្ញុំ
ចន្លោះមិនឃើញ
ឆ្នាំ២០០៩ ជាឆ្នាំដែរខ្ញុំបានចូលរៀនសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។មុខជំនាញដែលខ្ញុំរៀនគឺភាសាជប៉ុន ដែលមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍នឹងរៀនវា។
និយាយដល់រឿងរៀនគឺខ្ញុំជាសិស្សម្នាក់ដែល ចូលរៀនក្រោយគេមួយអាទិត្យ។ពេលចូលរៀនថ្ងៃដំបូងសម្រាប់ខ្ញុំគឺពិតជាភ័យណាស់ដោយសារតែខ្ញុំជាក្មេងស្រុកស្រែម្នាក់ហើយស្លៀកខោមករៀនខុសគេធ្វើអោយមិត្តក្នុងថ្នាក់មើលមកខ្ញុំគ្រប់គ្នាដោយមិនដាក់ភ្នែក។
មិត្តនៅក្នុងថ្នាក់គេស្អាតៗណាស់ថែមទាំងសិចស៊ីទៀតផង តែពួកគេមិនវាយឫកទេ។ក្នុងថ្ងៃដំបូងដែលខ្ញុំឈានជើងចូលថ្នាក់គឺមានមិត្តម្នាក់សែនស៊ិចស៊ីបានហៅខ្ញុំទៅអង្គុយជិតទៀត មិនត្រឹមតែសិចស៊ីទេមុខគេដូចតួកុនចឹង។ គេនោះមានឈ្មោះថា សុក្រ បូរមីហៅអាម៉ី។
(លីកា និង មិត្តភ័ក្ដិទាំងបី)
ខ្ញុំគិតថាអោយតែស្រីស្អាតគឺឫកណាស់មើលទៅតែតាមពិតការគិតរបស់ខ្ញុំគឺផ្ទុយស្រលះទៅវិញ។បន្ទាប់ពីអាម៉ីទៅ មានស្រីស្អាតមួយទៀតគឺឈ្មោះសេរីរៀមហៅអារៀម មិនចង់និយាយទេរាងរបស់វាអ្នកបង្ហាញម៉ូតសុំចាញ់តែម្ដង។
ចំណែកមិត្តម្នាក់ទៀតមានឈ្មោះថាគន្ធា ជាស្រីស្អាតប្រចាំក្រុងតាខ្មៅដែលជាប់អាហារូបករណ៍នៅសាកលនេះ។ ពួកខ្ញុំទាំង៤នាក់ បានរាប់អានគ្នាជាមិត្តសំឡាញ់។ក្នុងចំណោមខ្ញុំទាំង៤នាក់មានតែខ្ញុំទេដែលមិនស្អាតដូចគេ ពួកម៉ាកខ្ញុំសុទ្ធតែស្អាតៗហើយស៊ិចស៊ី តែថែមទាំងចិត្តបានទៀត។
ពួកយើងមានចរិតដូចគ្នាច្រើនទាំងការដើរលេងគេចសាលាទៅមើលកុនដើរផ្សារជាដើម។ ពួកយើងស្គាល់ចិត្តគ្នាណាស់ទាំងពេលមានលុយនិងអត់លុយចាយ។ ជាធម្មតាការរាប់អានគ្នាទោះស្គាល់ចិត្តគ្នាយ៉ាងណាក្តីក៏រមែងមានទំនាស់តិចតួចជានិច្ច ប៉ុន្តែពួកយើងតែងតែដោះស្រាយបានវិញ។
ពេលវេលាពិតជាដើរលឿនណាស់ ពួកយើងក៏បញ្ចប់ការសិក្សាដោយជោគជ័យ ។ ហើយម្នាក់ៗក៏ទទួលបានការងារដ៏ល្អប្រសើរធ្វើរៀងខ្លួន។ ខ្ញុំបានការងារនៅអង្គការមួយក្នុងភ្នំពេញ ចំណែករៀមនិងគន្ធាធ្វើនៅក្រុមហ៊ុនជប៉ុនជាមួយគ្នា រីឯអាម៉ីវិញធ្វើនៅក្រុមហ៊ុនជប៉ុននៅភ្នំពេញ។មានការងារផ្សេងៗគ្នាធ្វើអោយពួកយើងមិនបានជួបគ្នាដូចនៅរៀនទេ តែពួកយើងនៅតែឆាតនិងតេរកគ្នាជានិច្ច។ខ្ញុំនិង អាម៉ីធ្វើការកន្លែងចាស់បាន១ឆ្នាំក៏បានមកធ្វើការ នៅក្រុមហ៊ុនជប៉ុនមួយនៅកំបូល (ផ្លូវជាតិលេខ ៤)។
(ថ្ងៃទទួលសញ្ញាប័ត្រ)
សំណាងល្អនៅក្រុមហ៊ុនដែលខ្ញុំធ្វើត្រូវការរើសបុគ្គលិក ខ្ញុំបានប្រាប់គន្ធានិងអារៀមឱ្យមកដាក់ពាក្យ ហើយពួកយើងក៏បានធើ្វការជាមួយគ្នាបានដូចបំណងមែន។
យើងរៀនចប់មិននឹកស្មានថាពួកយើងទាំង៤នាក់បានមកធ្វើការនៅក្រុមហ៊ុនជាមួយគ្នាសោះជារឿងដែលនឹកស្មានមិនដល់។ ហើយមិត្តដែលរៀននៅសាកលបានសរសើរយើងគ្រប់គ្នាថាជាមិត្តល្អនឹងគ្នាមែន បានរៀនជាមួយគ្នាបានធ្វើការជាមួយគ្នាទៀត តាមខ្ញុំគិតនេះជានិស្ស័យពីបុព្វជាតិមែនដែលធ្វើឱ្យពួកយើងបានជួបគ្នារហូត៕
(ធ្វើការជាមួយគ្នា)
អត្ថបទ៖ លីកា រូបថត៖ ផ្ដល់ឱ្យ
ចុចអាន៖ ឃើញអ្នកណាក៏ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ
អានអត្ថបទមនុស្សដែលខ្ញុំចងចាំទាំងអស់
មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើទៅកាន់ email: kong.chanvanneng@sabay.com
ព័ត៌មានបន្ថែម សូមទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧