គ្រាន់តែកាស Vertu មួយថ្លៃជិត១ពាន់ដុល្លារ
- 2016-02-16 16:52:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែកាស Vertu មួយថ្លៃជិត១ពាន់ដុល្លារ
ចន្លោះមិនឃើញ
Vertu មិនត្រឹមតែមានទូរសព្ទតម្លៃថ្លៃប៉ុណ្ណោះទេ សូម្បីតែកាសស្តាប់ចម្រៀងក៏ថ្លៃរហូតខ្ទង់ពាន់ដុល្លារផងដែរ។ ជាក់ស្តែង កាសមួយម៉ូដែលឈ្មោះ Vertu HP 1V មានតម្លៃរហូតដល់ទៅជាង ៩០០ដុល្លារ ដែលត្រូវបានផលិតជាពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់ទូរសព្ទតម្លៃរាប់ម៉ឺនដុល្លារម៉ាក Vertu។
លោក សុភ័ក្រ្តម្ចាស់ហាង The V Store ឲ្យដឹងថា Vertu HP 1V មានតម្លៃថ្លៃបែបនេះគឺដោយសារវាត្រូវបានផលិតពីលោហៈសម្រាប់ផលិតតួយន្តហោះ រីឯត្រង់ផ្នែកផ្អឹបត្រចៀកហ៊ុមព័ទ្ធដោយស្បែកសុទ្ធមានគុណភាពខ្ពស់។ កាស Vertu ប្រភេទនេះមានប្រព័ន្ធការពារវិទ្យុសកម្ម ដែលមិនធ្វើប៉ះពាល់ដល់ខួរក្បាលឡើយ ទោះបីស្តាប់យូរក៏ដោយ។
កាស Vertu ថ្លៃជិត ១ពាន់ដុល្លារនេះអាចផ្តល់សំឡេងឮច្បាស់ (Deep Bass & Crystal Clarity) ខុសពីកាសធម្មតា ដែលជាបច្ចេកវិទ្យាផលិតរបស់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកល្បី Bang & Olufsen៕
អត្ថបទ៖ ប៉ែត ផាន់និត