នៅ​ចាំ​អត់ ឆ្នាំ​មុន​ជើងខ្លាំង​ក្រុម​ណា​គ្រង​តំណែង​ជើងឯក CCC សៀមរាប?

  • 2014-10-23 22:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗ ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​សេវា​កម្សាន្ត​របស់​ក្រុម​គ្រួសារ Sabay Leng ប្រចាំ​ខេត្ត​ក្រុង​ឆ្នាំ ២០១៤ ជិត​បញ្ចប់​វិញ​ហើយ ដោយ​នៅ​សល់​តែ ២ ខេត្ត​​ក្រុង​ទៀត​ប៉ុណ្ណោះ​គឺ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ ខណៈ​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រះសីហនុ CCC 2014 បាន​រក​ឃើញ​ជើងខ្លាំង​តំណាង​ខេត្ត​ទាំង ២ រួច​ទៅ​ហើយ។

 

 

អាន៖ លទ្ធផល​ជម្រុះ​ក្នុង​ពូល CCC សៀមរាប

 

 

នៅ​ចុង​សប្ដាហ៍​នេះ ក្រុម​ការងារ CCC 214 នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​សៀមរាប ដើម្បី​ស្វែងរក​ជើងខ្លាំង​តំណាង​ខេត្ត​នោះ​បន្ត​ទៀត​ឲ្យ​មក​ចូលរួម​បង្ហាញ​សមត្ថភាព​ប្រយុទ្ធ​នៅ​រាជធានី​ភ្នំពេញ។ មុន​ដំណើរ CCC សៀមរាប 2014 មក​ដល់ នៅ​ទំព័រ​នេះ Sabay សូម​រំលឹក​ពី​ឈ្មោះ​ក្រុម​ទាំង ៤ ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​ជា​ជើងខ្លាំង​ប្រចាំ​ខេត្ត​សៀមរាប​ឆ្នាំ ២០១៣ បន្តិច​សិន ក៏​ដូចជា​ប្រាក់​រង្វាន់​ដែល​ពួកគេ​ទទួល​បាន​ពី​ការ​ប្រឹងប្រែង​ប្រយុទ្ធ។

 

 

ចំណាត់​ថ្នាក់​ជើងឯក​សេវា​កម្សាន្ត AK Online នៅ​ខេត្ត​សៀមរាប​ប្រចាំ​ឆ្នាំ ២០១៣ បាន​ទៅ​លើ​ក្រុម The_PreMieR ខណៈ​ក្រុម DengSrabHai ដែល​ជា​ជើង​ខ្លាំង AK តំណាង​ខេត្ត​ព្រះសីហនុ​ឆ្នាំ ២០១៤ បាន​ត្រឹម​ជា​ជើងឯក​រង ទទួល​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម The_PreMieR នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២ ទល់​នឹង ៥។

 

 

ក្រុម The_PreMieR

 

 

ក្រុម Eclipse

 

 

ចំណែក​សេវា​កម្សាន្ត JX វិញ ក្រុម Eclipse បាន​វាយ​បំបាក់​យក​ឈ្នះ​ដៃ​គូ​ប្រកួត​ជាហូរហែ​តាំងពី​វគ្គ​ជម្រុះ​ដំបូង​រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​ជើងឯក ខណៈ​ក្រុម Break A Heart ដែល​បាន​ទទួល​បរាជ័យ​ក្រោម​ថ្វី​ដៃ Family 476 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២។

 

 

 

 

សម្រាប់​ម្ចាស់​ជយលាភី​ជើងឯក​ទាំង ២ សេវា​កម្សាន្ត​ប្រចាំ​ខេត្ត​សៀមរាប​ទាំង ២ ក្រុម​ខាង​លើ​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​ចំនួន ២.០០០ ដុល្លារ​អាមេរិក មេដាយ​កិត្តិយស​ចំនួន ៥ និង​ពានរង្វាន់​កិត្តិយស​ចំនួន ១ ខណៈ​ម្ចាស់​ជយលាភី​ជើងឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១.០០០ ដុល្លារ​អាមេរិក និង​មេដាយ​កិត្តិយស​ចំនួន ៥។

 

 

តើ​ប្រិយមិត្ត​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ជួប​គ្នា​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​នៅ​សណ្ឋាគារ​បុរី​អង្គរ​ចាប់​ពី​ម៉ោង ៨ ព្រឹក​តទៅ។

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព​ចល័ត Smart។ Call ទៅ​លេខ 987 រួច​ចុច​លេខ 1 ដើម្បី​ស្ដាប់​បទ​ចម្រៀង​អន្តរជាតិ​ល្បីៗUniversal Music។ ចុច *202# ដើម្បី​ទទួល​បាន ៤០ នាទី​សម្រាប់​តេ​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់ថ្ងៃ។ ចុច *600# ដើម្បី​ធ្វើ​ការ​កក់​បញ្ជា​ទិញ​ទូរសព្ទ iPhone 6 ឬ 6Plus ពី​ក្រុមហ៊ុន Smart។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 888៕

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី