Data Center របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាធម្មតាត្រូវបានលាក់បាំងសម្ងាត់មិនឲ្យសាធារណជនឃើញឡើយ។ ដោយឡែក Google ដែលជាក្រុមហ៊ុន Search Engine ធំបំផុតក្នុងលោកមិនកំណាញ់នឹងបង្ហាញកន្លែងស្តុកទិន្នន័យដ៏ធំរបស់ខ្លួនឡើយ។ ខាងក្រោមនេះជារូបភាពនៃ Data Center របស់ Google នៅក្នុងសហរដ្ឋអាមេរិក និងនៅហ្វាំងឡង់ក៏ដូចជាប៊ែលហ្សិក។
១. នេះជាទិដ្ឋភាពខាងក្រៅនៃ Data Center របស់ Google នៅ Coucil Bluffs រដ្ឋ Iowa ដែលមានហ្វូងក្ដាន់នៅខាងក្រៅចាំស្វាគមន៍ផង
២. នៅខាងក្នុងវិញ Data Center នេះមានទំហំដល់ទៅ ៣៥០០០ ម៉ែត្រការ៉េ ដែលអាចឲ្យសេវាកម្មដូចជា Youtube និង search របស់ខ្លួនដើរយ៉ាងរលូន
៣. ផ្ទៃខាងក្នុងគឺពិតជាធំមែនទែន
៤. ក្នុងបរិវេណបន្ទប់ network, routers និង switch អនុញ្ញាតឲ្យ data center អាចទាក់ទងគ្នា។ ចំណែកល្បឿន network ដែលភ្ជាប់ Site ទាំងនេះមានល្បឿនលឿនកុំព្យូទ័រនៅផ្ទះធម្មតាដល់ទៅជាង ២ សែនដង
៥. ចំណែក Data Center នៅរដ្ឋ Oregon នេះក៏មិនអន់ដែរ
៦. ចំណែកនេះគឺជាទិដ្ឋភាពខាងក្នុង Data Center នៅទីក្រុងDouglas រដ្ឋ Georgia។ បំពង់បង្ហូរទឹកចម្រុះពណ៌ទុកសម្រាប់បញ្ជូន និងទទួលទឹកដើម្បីធានាថា បរិក្ខារខាងក្នុងនៅត្រជាក់ធម្មតា។ កង់ជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមនៅទីនេះ។
៧. Google ត្រៀមបំពង់ទឹកដែលមានកម្លាំងទឹកខ្លាំងបែបនេះរូបជាស្រេចដើម្បីបង្ការក្នុងករណីមានអគ្គិភ័យ។ ទឹកនេះជាទឹកដែលចម្រោះស្អាត ដូចនេះវាមិនបំពុលបរិក្ខារនៅក្នុងនេះឡើយ
៨. ភ្លើង LED ពណ៌ខៀវនៅតាមជួរ server នីមួយៗអាចឲ្យបុគ្គលិកដឹងថា គ្រប់យ៉ាងដំណើរការរលូន។ Google បានទិញថាមពលដែលកែច្នៃបានចំនួន ១០០០ មេកាវ៉ាត់ដើម្បីផ្គត់ផ្គង់ Data Center របស់ខ្លួនបច្ចុប្បន្ន និងទៅអនាគត
៩. ចំពោះ drive ដែលខូចត្រូវបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងដើម្បីធានារក្សាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់។
១០. នេះជាកន្លែងដែលទិន្នន័យទាំងអស់ត្រូវបាន Back up។ ដៃរ៉ូបូតមានតួនាទីជួយផ្ទុក និងបញ្ចូល Tape ពេលបុគ្គលិកត្រូវភ្ជាប់។ គ្រប់ Tape នីមួយៗមាន Barcode ដូច្នេះរ៉ូបូតមានភាពងាយស្រួលក្នុងការទុកដាក់
១១. នេះជាទិដ្ឋភាពពីក្រោយ server ដែលកម្របានឃើញ។
១២. ទេសភាពដ៏ស្រស់ស្អាតនេះគឺថតបាននៅក្រៅ Data Center ក្នុងប្រទេសហ្វាំងឡង់ នៅស្ថិតនៅលើឆ្នេរនៃសមុទ្រទឹកកក។
១៣. ចំណែកនេះជាទិដ្ឋភាពខាងក្នុង។ Data Center ប្រើថាមពល ៥០% តិចជាង Data Center របស់ក្រុមហ៊ុនបច្ចេកវិទ្យាទូទៅ
១៤. នេះជាប្រព័ន្ធរក្សាភាពត្រជាក់នៃ System ទាំងមូល។ ទឹកសមុទ្រទឹកកកដ៏ត្រជាក់ត្រូវបានប្រើដើម្បីកាត់បន្ថយកម្ដៅនៅទីនេះ។
១៥. នេះជាបន្ទប់សន្និសីទមួយនៅក្រៅបន្ទប់ Sauna ដែលបុគ្គលិកអាចចូលទៅម៉ាស្សាបានគ្រប់ពេល។
១៦. នេះជាក្រុមការងាររបស់ Google កំពុងអង្គុយស្ទូចត្រីលើទឹកកកក្រៅការិយាល័យរបស់ខ្លួនក្នុងទីក្រុង Hamina ប្រទេសហ្វាំងឡង់
ប្រែសម្រួល៖ សីហា
ប្រភព៖ Businessinsider