Huang Xiaoming និង Angelababy រៀបការ៩ខែ នៅជាមួយគ្នាបានត្រឹម១៥ថ្ងៃ
- 2016-02-21 18:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huang Xiaoming និង Angelababy រៀបការ៩ខែ នៅជាមួយគ្នាបានត្រឹម១៥ថ្ងៃ
ចន្លោះមិនឃើញ
តារាសម្ដែងប្រុស Huang Xiaoming បានសម្ដែងក្ដីអាណិតចំពោះប្រពន្ធនៅពេល Angelababy មិនបានទទួលការថែទាំពីស្វាមី។
Huang Xiaoming និង Angelababy បានចុះឈ្មោះរៀបអាពាហ៍ពិពាហ៍កាលពីខែ ឧសភាឆ្នាំ ២០១៥ និងបានដឹកដៃគ្នាចូលរោងការក្នុងខែតុលា ឆ្នាំ ២០១៥។ បើគិតទៅ តារាទាំង២នេះបានក្លាយជាស្វាមីភរិយាស្របច្បាប់បានរយៈពេល ៩ ខេហើយ តែអ្នកទាំង២គ្មានពេលវេលាសម្រាប់នៅជាមួយគ្នានោះទេ។
“ខ្ញុំនិង Baby សុទ្ធតែរវល់នឹងការងារ ថតរឿង និងកម្មវិធីទូរទស្សន៍ផ្សេងៗ។ ចាប់តាំងពីពេលរៀបការមក ពួកខ្ញុំជួបគ្នាមិនដល់ ១៥ ថ្ងៃផង។ ពួកយើងមិនបានទៅក្រេបទឹកឃ្មុំអ្វីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំមុននេះ ក៏បានត្រឹមនៅជិតគ្នាតែ ៣ថ្ងៃប៉ុណ្ណោះ"។ Xiaoming ចែករំលែកទៅកាន់បណ្ដាញព័ត៌មាន Ettoday។
តារាសម្ដែងអាយុ ៣៨ឆ្នាំយល់ថាមានកំហុសចំពោះប្រពន្ធនៅពេលមិនបាននៅក្បែរមើលថែទាំនាង។ លោកបានសន្យានឹងខ្លួនឯងថានៅពេលណា Angela ត្រូវការ លោកនឹងបង្ហាញខ្លួននៅមុខនាងភ្លាម។ មុននោះដែរ តារាស្រីកើតឆ្នាំ ១៩៨៩ ក៏ធ្លាប់ជជែកពីរឿងគ្រួសារក្រោយពេលរៀបការដែលមិនមែនដូចអ្នកទាំងអស់គ្នាគិតដែរ។ "ប្រារព្ធពិធីមង្គលដ៏ធំមួយ ហើយក្រោយមកពួកខ្ញុំត្រូវត្រលប់មករកការងារវិញភ្លាម។ បង Xiaoming ធ្វើការនៅទីក្រុងប៉េកាំង ខ្ញុំតាមក្រុមការងារទៅថតរឿងនៅគ្រប់ខេត្ត។ ពេលវេលាបានជួបគ្នាគឺកម្រណាស់។ ឆ្នាំ ២០១៦ នេះក៏ប្រហែលជាមិនប្រសើរឡើងដែរ ដោយការងារច្រើនគដូចភ្នំ"។ តួរឿង "The First Time” និយាយ៕
ចុចអាន៖Chow Yun Fat ត្រូូវ ទិនហ្វី វ៉ាដាច់ទាំងស្រុុង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing