Galaxy S7 & S7 Edge អាចបន្ថែមកាត MicroSD ដល់ 200 GB
- 2016-02-22 16:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S7 & S7 Edge អាចបន្ថែមកាត MicroSD ដល់ 200 GB
ចន្លោះមិនឃើញ
Galaxy S7 & S7 Edge ទូរសព្ទ Galaxy ជំនាន់ថ្មី២ម៉ូដែលរបស់ក្រុមហ៊ុន Samsung អាចឲ្យអ្នកប្រើប្រាស់បន្ថែមកាត MicroSD ដើម្បីពង្រីកទំហំផ្ទុកកាន់តែធំ និងមានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹកថែមទៀត។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទូរសព្ទពិភពលោក MWC 2016 យប់មិញ ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S7 & S7 Edge ដោយគេសង្កេតឃើញថា ការរចនាម៉ូដគឺមានភាពស្រដៀងនឹង Galaxy S6 ដែរ ប៉ុន្តែខុសប្លែកមានបន្ថែមមុខងារមួយចំនួន។
លក្ខណៈសម្បត្តិទូរសព្ទទាំង២៖
អាចបន្ថែមកាត MicroSD រហូតដល់ 200 Gigabytes ដែលកន្លែងដាក់កាតនេះគឺស្ថិតនៅជាមួយជើងសម្រាប់ដាក់ SIM Cards។
បំពាក់បច្ចេកវិទ្យា IP68 ការពារមិនឲ្យជ្រាបទឹក ជម្រៅ១,៥ម៉ែត្រ រហូតដល់រយៈពេល៣០នាទី។
លក្ខណៈសម្បត្តិ Galaxy S7៖
លក្ខណៈសម្បត្តិ Galaxy S7 Edge៖
ក្រុមហ៊ុន បានបញ្ជាក់ថា Galaxy S7 & S7 Edge នឹងចេញលក់ជាផ្លូវការនៅអឺរ៉ុប និងអាមេរិក នាថ្ងៃទី១១ ខែមិនាខាងមុខ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc | gsmarena