ក្រុម Prank ល្បី ពាក់ពុកមាត់ទាញកាំភ្លើងក្លែងក្លាយបាញ់ ធ្វើឲ្យគេរត់បាសជើង
- 2016-02-23 20:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Prank ល្បី ពាក់ពុកមាត់ទាញកាំភ្លើងក្លែងក្លាយបាញ់ ធ្វើឲ្យគេរត់បាសជើង
ចន្លោះមិនឃើញ
មនុស្សម្នាទាំងចាស់ទាំងក្មេងនាំគ្នាភ័យរត់បាតជើងសព្រាត បន្ទាប់ពីក្រុម Prank (ក្រុមបញ្ឆោត) បងប្អូនដែលមានឈ្មោះថា Jalals បានស្លៀកពាក់បែបពួកអារ៉ាប ទាញកាំភ្លើង AK-47 ក្លែងក្លាយបាញ់រះតាមកញ្ចក់ឡាន។
ក្នុងវីដេអូក្រុម Prank ដែលថតនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ក្រុមនេះជិះឡានសំដៅទៅកន្លែងមានមនុស្សតាមទីសាធារណៈ។ ពេលទៅដល់ទីតាំងពួកគេបានបើកកញ្ចក់បាញ់រះ ធ្វើឲ្យមនុស្សម្នាភ័យស្លន់ស្លោរត់ចែកជើងគ្នា។ ប៉ុន្តែការសម្ដែងបែបនេះគឺខុសនឹងច្បាប់ ហើយប៉ូលិសកំពុងបើកការស៊ើបអង្កេតចំពោះក្រុម Jalals លើការបំភ័យប្រជាជនបែបនេះ។
ក្រុម Prank បងប្អូនប្រុសទាំង៣នាក់នេះគឺទើបតែបង្កើតថ្មីៗនេះទេ ប៉ុន្តែពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានការ Like ដល់ទៅជាង១,៨លាន like លើ Page Facbook។ ហើយវីដេអូដែលទទួលការចាប់អារម្មណ៍ជាងគេ គឺជាវីដេអូបោះកាបូបខ្មៅទៅលើហ្វូងមនុស្ស និងហាងផ្សេងៗ៕
ចុចអាន៖ស្ទីលបាំងមុខប្លែកៗ ហួសចិត្តរបស់តារាល្បីៗ ដើម្បីគេចពីអ្នកប្រមាញ់រូបថត
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail