“Avengers” ចេញ trailer វគ្គ​២​ ពិត​ជា​សាហាវ​គួរ​ឲ្យ​ចង់​ទស្សនា​មែន!

  • 2014-10-23 23:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ប្រជុំ​កំពូល​វីរបុរស​របស់​ Marvel រឿង "Avengers” វគ្គ​២ ដែល​ទស្សនិកជន​ជុំ​វិញ​ពិភពលោក​កំពុង​ទន្ទឹង​រង់ចាំ បាន​ចេញ​វីដេអូ trailer ផ្លូវការ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​បាន​បង្ហាញ​នូវ​ឈុត​ឆាក​រន្ធត់​ៗ ប្លែក​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

តារា​ហូលីវូដ​ល្បី​ៗ ដូច​ជា Robert Downey Jr. (Iron Man), Chris Evans (Captain America), Scarlett Johansson (Black Widow), Mark Ruffalo (The Hulk), Chris Hemsworth (Thor), Samuel L. Jackson, និង​តារា​មួយ​ចំនួន​ទៀត ដែល​ជា​តួ​អង្គ​សំខាន់​ៗ​ក្នុង​វគ្គ​មុន នឹង​​ត្រលប់​មក​​កាន់​តំណែង​​​របស់​ខ្លួន​ជា​ថ្មី​​ទាំង​អស់​គ្នា។

 

វគ្គ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា "The Avengers: Age of Ultron” ​បរិយាយ​នៅ​ពេល​ដែល Tony Shark (Iron Man) ព្យាយាម​បង្កើត​កម្មវិធី​​ការពារ​ខ្លួន​មួយ សម្រាប់​វីរបុរស​ទាំង​អស់​ ប៉ុន្តែ​លទ្ធផល​នៃ​ការងារ​របស់​​គេ បែរ​ជា​ក្លាយ​ជា​មនុស្ស​យន្ត Ultron ដែល​ព្យាយាម​បំផ្លាញ​ជីវិត​មនុស្ស​លោក​ទៅ​វិញ។ ដូច្នេះ​ក្រុម Avengers ត្រូវ​រួម​ដៃ​គ្នា​ដើម្បី​កម្ចាត់​មនុស្ស​យន្ត​នេះ​ឲ្យ​បាន។

“The Avengers: Age of Ultron” នឹង​មាន​បញ្ចាំង​នៅ​អាមេរិក នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។

 

ខ្សែ​ភាពយន្ត "Avengers” បាន​ចេញ​វគ្គ​មួយ​កាល​ពី​ឆ្នាំ​២០១២ ដែល​អាច​រក​ចំណូល​បាន​ដល់​ទៅ ១,៥​ពាន់​លាន​ដុល្លារ​ពី​ជុំវិញ​ពិភពលោក។

 

ទស្សនា​ឈុត​ខ្លី​ៗ ពី​ខ្សែ​ភាពយន្ត “The Avengers: Age of Ultron” ៖​​

http://youtu.be/tmeOjFno6Do

អានអត្ថបទ៖ រឿង១ឈុតៗ​សាហាវ​ណាស់ តែ​ធាតុ​ពិត​អីចឹង​សោះ!

អានអត្ថបទ៖ “Fury” រឿង​ថ្មី​របស់ Brad Pitt ដែល​ជាប់​លេខ១​នៅ​អាមេរិក​មក​ដល់​កម្ពុជា​ហើយ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ businessinsider