ឪពុក-ម្តាយ ​គួរ​ហ៊ាន​និយាយ​អំពី​បញ្ហា​ផ្លូវភេទ​ជាមួយ​កូន

  • 2016-02-24 16:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ខណៈ​ដែល​គេ​ដឹង​ថា ​យុវជន​និង​យុវតី​កាន់តែ​អាយុ​តិច​ទៅ​បាន​នាំគ្នា​ប្រឡូក​នៅ​ក្នុង​ជីវិត​ផ្លូវ​ភេទ​នោះ​ គ្រូពេទ្យ​ជំនាញ​បាន​មាន​យោបល់​ថា​ វា​ជា​ការ​ចាំបាច់​ ដែល​ពួកគេ​យល់ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​ តាមរយ:​ការ​អាន​និង​ការពិភាក្សា​ជាមួយ​ ឪពុក-ម្តាយ ​ឬ​អ្នក​ជំនាញ។  

លោក​វេជ្ជបណ្ឌិត ​ម៉ែន​ បញ្ញា​រតន៍ ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​អេដស៍​និយាយ​ថា ​ការ​យល់ដឹង​អំពី​បញ្ហា​ផ្លូវ​ភេទ ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​យុវជន​និង​យុវតី​កម្ពុជា​ដើម្បី​ពួកគេ​អាច​ចៀស​ផុត​ពី​ការឆ្លង​ជំងឺ​ផ្លូវ​ភេទ​មួយ​ចំនួន​ដូចជា​ជំងឺ​អេដស៍​ជាដើម។ ក្រៅពីនោះ​វា​ក៏​ជួយ​អោយ​ពួកគេ​អាច​ចៀស​ផុត​ពី​ការ​មាន​កូន​ដោយ​ចៃដន្យ​ផងដែរ។

 

រូបតំណាង

 

លោក​វេជ្ជបណ្ឌិត​រូប​នេះ ​បាន​មាន​យោបល់​ថា យុវជន​និង​យុវតី​ខ្លួនឯង​ត្រូវ​ស្វែងយល់​អំពី​បញ្ហា​នេះ​អោយ​បាន​ច្បាស់លាស់​តាម​រយ:​ការអាន​ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ។ ចំណែក​ ឪពុក-ម្តាយ ​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​ពិភាក្សា​ដោយ​បើក​ចំហរ​ជាមួយ​កូនៗដែល​ពេញវ័យ​ដើម្បី​អោយ​ពួកគេ​យល់​ច្បាស់​លាស់​អំពី​ផល​វិបាក​សំខាន់ៗ​ដែល​អាច​កើតមាន​មកពី​ការ​ឆាប់​ប្រឡូក​ពេក​នៅ​ក្នុង​ជីវិត​ផ្លូវ​ភេទ។

 

លោក​វេជ្ជបណ្ឌិត​និយាយថា ​ឪពុក-ម្តាយ​អាច​និយាយ​អំពី​បញ្ហា​ពន្យារ​កំណើត​បញ្ហា​ជំងឺ​កាមរោគ​ និង​វិធី​ផ្សេង​ដើម្បី​ដោះស្រាយ​អំពី​បញ្ហា​ទាំងនេះ​ជាដើម។ការអប់រំ​កូន​អំពី​បញ្ហា​ផ្លូវ​ភេទ​អាច​នឹង​ជួយ​ពួកគេ​អោយ​ចាក​ផុត​ពី​បញ្ហា​ដែល​កើតមាន​ចេញ​អំពី​ការ​រួម​ភេទ។

 

ចំណែក​យុវជន​ និង​យុវតី​វិញ​គេ​មិន​គួរ​ឆាប់​ប្រឡូក​ពេក​ទេ​នៅ​ក្នុង​បញ្ហា​ផ្លូវ​ភេទ​នេះ។ ពួកគេ​គួរតែ​ផ្ដោត​ទៅលើ​ការសិក្សា​ដែល​ជា​កត្តា​សំខាន់​សម្រាប់​អនាគត៕

 

អត្ថបទ៖ CCJ

រូបភាព៖ greatist.com

អត្ថបទពេញនិយម