អាច​ហួសចិត្ត​​​ពេល​ដឹង​ពី​សមត្ថភាព​​ Zoom របស់​​កាមេរ៉ា​ Canon មួយ​នេះ

  • 2016-02-24 21:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​​ប្រព័ន្ធ​ YouTube មួយ​មាន​ឈ្មោះ​ TheSleeb បាន​បង្ហោះ​វីដេអូ​​ខ្លី​មួយ​បង្ហាញ​ពី​សមត្ថភាព​​​នៃ​ការ​ Zoom (ពង្រីក​រូបភាព) ដ៏​អស្ចារ្យ​របស់​កាមេរ៉ា​ Canon PowerShot SX50 HS។

 

 

​Canon PowerShot SX50 HS ​មាន​បំពាក់​នូវ​ len optical ដែល​អាច​ពង្រីក​បាន​ 50x ​​បូក​រួម​ជា​មួយ​នឹង​ឌីជីថល​ Zoom 4x ថែម​ទៀត​នោះ​ ធ្វើ​ឲ្យ​វា​អាច​ Zoom​ ចេញ​ក្រៅ​បាន​ដល់ 200x។ បើ​មើល​តាម​​វីដេអូ​ខាង​លើ​អ្នក​នឹង​ដឹង​ថា​សមត្ថភាព​ Zoom 200x របស់​កាមេរ៉ា​នេះ​មាន​ភាព​អស្ចារ្យ​យ៉ាង​ណា។

 

 

រំលឹក​ថា​ក្រៅ​ពី​កាមេរ៉ា​ម៉ូដែល​ខាង​លើ​ កាមេរ៉ា​ Nikon P900 អាច​ Zoom បាន​ដល់​ទៅ​ 332x ដោយ​រួម​បញ្ចូល​ទាំង​ Optical និង​ឌីជីថល ដែល​ធ្វើ​ឲ្យ​វា​អាច​ចាប់​យក​រូបរាង​របស់​ព្រះ​ចន្ទ​បាន​យ៉ាង​ច្បាស់៕

 

 

ចុច​អាន៖ កាមេរ៉ា​ Nikon​ ស៊េរី​ថ្មី​តម្លៃ​​​៦០០​$​ អាច​​ថត​​​​ឋាន​ព្រះ​ចន្ទ​​បាន​​យ៉ាង​​ច្បាស់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PetaPixel​

អត្ថបទថ្មី