៦ យ៉ាងបង្ហាញថាស្ត្រីរៀបការមិនសប្បាយចិត្ត
- 2016-02-27 20:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ យ៉ាងបង្ហាញថាស្ត្រីរៀបការមិនសប្បាយចិត្ត
ចន្លោះមិនឃើញ
មានកត្តាជាច្រើនដែលធ្វើឲ្យជីវិតប្ដីប្រពន្ធមានភាពរង្គោះរង្គើក្រោយរៀបការព្រោះការមិនសប្បាយចិត្ត ហើយពេលខ្លះបង្ហាញឲ្យឃើញដោយភាគីខាងស្រីក្នុងនោះមាន៖
១.នាងឈប់និយាយច្រើន
វាគឺជាការពិតខ្លាំងណាស់ដែលគេសម្គាល់ឃើញថាស្រីៗជាច្រើនចូលចិត្តនិយាយបែបកំប្លែងៗ។ តែបើសិនជាប្រពន្ធរបស់អ្នកបែរជាមិនសូវមាត់កជាមួយអ្នកនោះពិតជាមានអ្វីមួយលាក់នៅក្នុងចិត្តរបស់នាងហើយ ដូចនេះត្រូវសួរនាំនាងពីបញ្ហានោះឲ្យច្បាស់។
២.នាងហត់នឿយជាប្រចាំ
ការសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្រ្តបានរកឃើញថាស្ត្រីក្នុងជីវិតអាពាហ៍ពិពាហ៍មានអត្រាមិនសប្បាយចិត្តខ្ពស់ជាងបុរសដោយសារមានកម្រិតអ័រម៉ូន cortisol ដែលនាំឲ្យរោគសញ្ញា អស់កម្លាំងរ៉ាំរ៉ៃជាប្រចាំ។
៣.និយាយ "ទេ" ចំពោះការរួមភេទ
ស្ត្រីដែលមិនសូវជាសប្បាយចិត្តក្នុងពេលមានគ្រួសារ គឺនាងតែងបង្ហាញតាមរយៈការមិនចូលចិត្តដែលត្រូវប៉ះឬថើបដោយប្ដី រួមទាំងការរួមភេទផងដែរ។
៤.នាងចេះលួចលាក់ពីអ្នក
នៅពេលដែលប្រពន្ធចាប់ផ្ដើមប្រែជាមានរឿងសម្ងាត់ គឺជាអ្វីដែលនាងមិនអាចប្រាប់ទៅអ្នកបាន បើទោះជានោះតូច ឬធំក៏ដោយ។
៥.បាត់បង់ទំនុកចិត្តលើអ្នក
ប្រសិនបើមានរឿងបែបនោះមែនគឺនាងនឹងពិនិត្យយ៉ាងល្អិតល្អន់ទៅលើរបស់ប្រើប្រាស់ដូចជា ទូរស័ព្ទ ឆែកសារ ឬអ៊ីម៉ែលរបស់អ្នក។
៦.នាងជ្រើសជំហានថ្មីក្នុងជីវិត
នាងអាចនឹងមិនខ្វល់អំពីអ្នក ហើយនាងនឹងចាប់ផ្ដើមអ្វីដែលថ្មីមួយដើម្បីទទួលបានចេញឆ្ងាយពីផ្ទះ និងឆ្ងាយពីអ្នក ដោយចំណាយពេលវេលាតិចតួចបំផុតជាមួយអ្នក។
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖boldsky