បាដាត មរតក ម្ចាស់​ម្កុដ Miss University 2016

  • 2016-02-29 20:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លងកាត់​ការ​ជម្រុះ​តាម​បណ្ដា​រាជធានី ខេត្ត​រួចមក​ ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន Miss University 2016 បាន​រក​ឃើញ​ម្ចាស់​ជយលាភី ​លេខ ១ ដល់​លេខ ៣ គឺ​បាន​ទៅ​លើ​បេក្ខជន​​មកពី​សាកលវិទ្យាល័យ​នៅ​ភ្នំពេញ​ទាំងអស់។

 

ម្ចាស់​ជយលាភី ​ Miss University 2016 ​លេខ ១

 

ម្ចាស់​ម្កុដ  Miss University 2016  បាន​ទៅ​លើ​កញ្ញា បាដាត មរតក  មកពី​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា។ ចំណែក​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​លើ​កញ្ញា ហេង សុទ្ធនិស័្សយ មក​ពី​សាកលវិទ្យាល័យ ប៊ែលធី​អន្តរជាតិ និង​លេខ ៣ ធ្លាក់​ទៅ​លើ​បេក្ខនារី​ប្រចាំ​សាកលវិទ្យាល័យ​វេសស្ទើន ស៊ុំវីរៈ ណាវិន។

 

ឆ្លងកាត់​វគ្គ​សំនួរ ចម្លើយ និង​បង្ហាញ​សមត្ថភាព​ផ្សេង​ៗ​រយៈពេល​ជាង​៣​ម៉ោង​រួច​មក ទើប​គណៈកម្មការ​ទាំង ៧ រូប​សម្រេច​ជ្រើសរើស​យក​បេក្ខនារី​ទាំង៣។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​មាន  Miss ជាច្រើន​ទៀត​ដូចជា កញ្ញា​ឯក​ញញឹម​ស្រស់ បាន​ទៅ​លើ​កញ្ញា ស៊ីណា ខេម៉ា កញ្ញា​ប្រជាប្រិយ យ៉ា លក្ខ័ និង​មាន Miss ផ្នែក​ថតរូប​ស្អាត​ជាងគេ រាង​ស្អាត​ជាងគេ និង​អាកប្បកិរិយា​ល្អ​ជាដើម​។

 

ម្ចាស់​ជយលាភី​លេខ ១ ទទួល​បាន​​ឱកាស​ប្រកួត​នៅ​ក្រៅ​ប្រទេស​តំណាង​ឲ្យ  Rohto-Mentholatum (Cambodia) Co., Ltd និង​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ប្រចាំ SUN Super Model Cambodia អម​ដោយ​ទឹក​ប្រាក់ ៤​ ០០០ ០០០ ​រៀល ។ លេខ ២ ទទួល​បាន ៣​ ០០០ ០០០ រៀល និង​លេខ ៣ បាន​   ២​ ០០០ ០០០ ​រៀល និង​រង្វាន់​ដទៃ​ទៀត​ជាច្រើន៕

 

 

 

 
 

Miss University 2016 ​លេខ២

 

Miss University 2016 ​លេខ៣

 

Miss ផ្នែក​ថតរូប​ស្អាត,អាកប្បកិរិយា​ល្អ, ញញឹម​ស្រស់,  ​ប្រជាប្រិយ,អ និង​រាង​ស្អាត, ជាង​គេ

 
 
 

ចុចអាន៖“ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ផ្ទុះ​ជា​ថ្មី

 

 

អត្ថបទ៖ធីតា

អត្ថបទថ្មី