Zidane ថាឱកាសលើកពាន La Liga របស់ Real កាន់តែហៅលែងឮហើយ
- 2016-02-29 21:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ថាឱកាសលើកពាន La Liga របស់ Real កាន់តែហៅលែងឮហើយ
ចន្លោះមិនឃើញ
Real Madrid មិនអាចឈ្នះ La Liga បាននោះទេក្រោយចាញ់ Atletico Madrid ក្នុងទឹកដីខ្លួនឯង ១-០ កាលពីយប់ថ្ងៃសៅរ៍។ នេះជាការលើកឡើងរបស់គ្រូបង្គោល Zinedine Zidane។
ការស៊ុតបញ្ចូលទីមួយគ្រាប់របស់ក្រុមភ្ញៀវដោយកីឡាករ Antoine Griezmann បានធ្វើឲ្យ Real Madrid បច្ចុប្បន្នមានគម្លាតរហូតដល់១២ពិន្ទុ នៅពីក្រោមក្រុមកំពូលតារាង Barcelona និង៤ពិន្ទុក្រោមក្រុមលេខ ២ Atletic Madrid នេះតែម្តង។
ការដាច់ពិន្ទុឆ្ងាយពេកបែបនេះធ្វើឲ្យគ្រូបង្វឹកវ័យ៤៣ឆ្នាំ សារភាពថាឱកាសនៃការដណ្ដើមពានរបស់ Real Madrid កាន់តែខើចទៅមែនទែនហើយ។ Zidane បាននិយាយក្នុងកិច្ចសម្ភាសន៍ថា៖ "មុនពេលដែលអ្នកសួរ ខ្ញុំសូមប្រាប់មុនថាការដណ្ដើម La Liga គឺចប់ហើយ។ វាពិតជាលំបាកខ្លាំងណាស់នៅពេលនេះ។ ខ្ញុំបានប្រាប់ កីឡាករទាំងអស់មុនប្រកួតថា បើសិនជាបាត់បង់ពិន្ទុ គឺយើងនឹងកាន់តែពិបាក។ តែយ៉ាងណាក៏ដោយ ក្រុម ទាំងមូលក៏មិនមែន បោះបង់ក្ដីសង្ឃឹមចោលទាំងស្រុងដែរ មិនថាកាលៈទេសៈណាក៏ដោយ៕
ចុចអាន៖ ១គ្រាប់របស់ Griezmann ធ្វើឲ្យ Real បាក់មុខចាញ់ Atletico នៅក្នុងទឹកដីខ្លួនឯង
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Goal