Real Madrid​ នឹង​ត្រូវ​អវត្តមាន ​តារា​ឆ្នើម​យ៉ាង​តិច​​៣​ប្រកួត

  • 2016-03-01 20:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្ដេច​ស Real Madrid ដែល​ទើប​តែ​ចាញ់​ Atletico Madrid ១-០ កាល​ថ្ងៃ​សៅរ៍​ នឹង​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Karim Benzema ​យ៉ាង​តិច​៣​ប្រកួត រួម​ទាំង​ខក​ខាន​​ប្រកួត​ UEFA Champions League ថែម​ទៀត។

 

Benzema (ឆ្វេង), Cristiano Ronaldo & Gareth Bale

 

​Benzema ​​បាន​រង​របួស​ត្រគាក កាល​ចាញ់​ ​Atletico ប្រកួត​ La Liga យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​បារាំង​វ័យ​២៨​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​អវត្តមាន​យ៉ាង​តិច​៣​ប្រកួត ដោយ​ក្នុង​​​នោះ​អាច​នឹង​អវត្តមាន​ពេល​ Real ប៉ះ​ Levante,​ Celta Vigo ប្រកួត​ La Liga និង​ត្រូវ​អវត្តមាន​​ពី​ប្រកួត​ UEFA Champions League ពេល​ស្ដេច​ស ប៉ះ​ Roma នៅ​ជើង​ទី​២។

 

 

Benzema ​ស៊ុត​ឲ្យ​ Real ២៣​គ្រាប់ ​​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​ប្រកួត​​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​ នៅ​រដូវ​កាល​ ២០១៥-១៦​នេះ ប៉ុន្តែ​ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ប្រកួត​ចុង​ក្រោយ​ឲ្យ​​ក្រុម​លោក​ Zinedine Zidane។

 

អវត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ អាច​ជា​កង្វល់​ធំ​របស់​ក្រុម​ Real ព្រោះ​​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ Gareth Bale ក៏​ពុំ​ទាន់​ជា​ពី​របួស​​កំភួន​ជើង​ផង​ដែរ៕

 

-ចុចអាន៖ Zidane ថា​ឱកាស​លើក​ពាន La Liga របស់ Real កាន់​តែ​ហៅ​លែង​ឮ​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal

អត្ថបទពេញនិយម