Shu Qi ព្រួយបារម្ភខ្លាំងព្រោះមុខប្រតិកម្មជាង១ខែមិនទាន់បាត់
- 2016-03-01 21:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shu Qi ព្រួយបារម្ភខ្លាំងព្រោះមុខប្រតិកម្មជាង១ខែមិនទាន់បាត់
ចន្លោះមិនឃើញ
ប្រព័ន្ធភាពស៊ាំរបស់តារាសម្ដែងល្បីឈ្មោះ Shu Qi ត្រូវធ្លាក់ចុះយ៉ាងខ្លាំងដោយសារធ្វើការហួសកម្លាំង បណ្ដាលឲ្យផ្ទៃមុខរបស់នាងឡើងកន្ទួលក្រហមមើលមិនងាយជា។
តាមបណ្ដាញព័ត៌មាន Sina ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈមុននេះ នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន តារាសម្ដែងស្រី Shu Qi បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញឲ្យឃើញផ្ទៃមុខរោលកន្ទួលក្រហមរបស់ខ្លួន។ តារាសម្ដែងអាយុ ៤០ និយាយទាំងហត់នឿយ៖ "មុខប្រតិកម្ម តើខ្ញុំអាចមានថ្ងៃជាពីជំងឺនេះដែរទេ? ក្នុងនាមជាសិល្បករម្នាក់ ផ្ទៃមុខបែបនេះគឺមិនអាចទទួលយកបាននោះទេ។ កន្ទួលក្រហមទាំងនេះ ឆាប់ចេញពីជីវិតរបស់ខ្ញុំទៅ"។ នៅពេលឃើញពាក្យត្អូញត្អែរទាំងនេះរបស់មិត្តរួមការងារ ប្អូនស្រីរបស់សាន់ឆាយ ពិធីការិនី Dee Hsu បានចូលមកលួងលោមថា៖ "សប្បាយចិត្តទៅបង ព្រោះយ៉ាងហោចណាស់ក៏ចិញ្ចើមបងនៅស្អាតដែរ"។
នៅពេលក្រុមអ្នកកាសែតទាក់ទងទៅ តារារូបនេះបានឲ្យដឹងថា មុខរបស់នាងចាប់ផ្ដើមរោលក្រហមតាំងពីខែមករាមកម្ល៉េះ។ បើទោះបីជាទៅព្យាបាលនៅច្រើនកន្លែងហើយក៏ដោយតែស្ថានភាពនៅតែមិនប្រសើរជាងមុន។ ប្រភពជិតស្និទ្ធនឹងស្រីស្អាតកើតឆ្នាំ ១៩៧៦ បានឲ្យដឹងថាដោយសារតែតារាសម្ដែងរូបនេះព្យាយាមធ្វើការពេកទើបបណ្ដាលឲ្យបាក់កម្លាំង ប្រព័ន្ធភាពស៊ាំចុះខ្សោយទើបនាំឲ្យកើតមានអាការៈដូចនេះ៕
ចុចអាន៖Lee Minho និង Song Seunghunត្រូវក្មេងប្រុស១៥ឆ្នាំដណ្ដើមតំណែងតារាអាស៊ីសង្ហាបំផុត
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing