ដំណោះស្រាយល្អបំផុតសម្រាប់ iPhone ដែលខូចទាំងប៊ូតុង Home និង Power
- 2016-03-02 13:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយល្អបំផុតសម្រាប់ iPhone ដែលខូចទាំងប៊ូតុង Home និង Power
ចន្លោះមិនឃើញ
សម្រាប់អ្នកប្រើទូរសព្ទ iPhone ដែលខូចទាំងប៊ូតុង Home និងប៊ូតុង Power ទើបដឹងថាការប្រើប្រាស់មានភាពលំបាកប៉ុណ្ណា ដោយការបិទបើកទូរសព្ទពិតជាមិនស្រួលឡើយ។ ខាងក្រោមនេះជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកដែលជួបប្រទះបញ្ហាខាងលើ៖
១. បើកអេក្រង់ទូរសព្ទ (Unlock Screen) ៖ ដើម្បីដោះសោទូរសព្ទដែលខូចប៊ូតុង Power និង Home អ្នកអាចយកកាសប្រភេទណាមួយ មកដោតចូលរន្ធកាស iPhone នោះអេក្រង់ទូរសព្ទនឹងភ្លឺឡើង។
២. បិទអេក្រង់ទូរសព្ទ៖ បន្ទាប់ពីបើកអេក្រង់ទូរសព្ទដោយប្រើកាសបានហើយ ចូលទៅកាន់ Setting → General → Accessibility → AssistiveTouch រួចដំណើរការមុខងារ AssistiveTouch ឡើង។
នៅពេលដែលចង់បិទអេក្រង់ទូរសព្ទគ្រាន់តែចុចលើ AssistiveTouch រួចចុចលើ Device បន្ទាប់មកចុចលើសញ្ញា Lock Screen។ ដើម្បីបិទទូរសព្ទតែម្ដងអ្នកក៏អាចចុចលើសញ្ញា Lock Screen ឲ្យជាប់នោះផ្ទាំង "slide to power off” នឹងលោតឡើង៕
ចុចអាន៖ ចង់បញ្ចូលចម្រៀងទៅក្នុង iPhone ដោយមិនប្រើ iTunes បានតើ!
ដោយ៖ ហៃ សុខហេង ប្រភពរូបភាព៖ បរទេស