ភ្នែកមនុស្ស មានកម្រិតចាប់រូបភាពរហូតដល់ ៥៧៦ Megapixel
- 2016-03-01 21:47:06
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
ភ្នែកមនុស្ស មានកម្រិតចាប់រូបភាពរហូតដល់ ៥៧៦ Megapixel
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្នកាមេរ៉ាថ្មីៗតែងតែផលិតមកមានកម្រិតចាប់រូបភាពរាប់សិប Megapixel ដែលអាចចាប់រូបភាពបានយ៉ាងច្បាស់។ ដោយក្នុងនោះអ្នកធ្លាប់មានចម្ងល់ទេថា បើធៀបនិងកាមេរ៉ាតើភ្នែករបស់អ្នកមានកម្រិតចាប់រូបភាពប៉ុន្មាន Megapixel។ ព្រោះអ្នកអាចមើលឃើញនូវទេសភាព ឬវត្ថុនានាបានលើសពីកម្រិតចាប់រូបភាពរបស់កាមេរ៉ា។
ដូចនេះហើយមានការស្រាវជ្រាវមួយរបស់គេហទំព័រ DPPREW បានឲ្យដឹងថាភ្នែករបស់មនុស្សមានកម្រិតចាប់រូបភាពរហូតដល់ទៅ ៥៧៦ Megapixel ឯណោះ។ តួលេខនេះមិនទាន់មានប្រភេទកាមេរ៉ាណាអាចធ្វើបាននៅឡើយទេ។ ដោយគេបានបញ្ជាក់ផងដែរថា ៥៧៦ Megapixel ជាតួលេខសរុបនៃសមត្ថភាពចាប់រូបភាពរបស់ភ្នែក ប៉ុន្តែការប្រើប្រាស់ទូទៅគឺត្រឹមតែជាង ៧០ Megapixel ប៉ុណ្ណោះ។
លើសពីនេះពួកគេបានធ្វើការវិភាគ ទៅលើរបៀបក៏ដូចជាសមត្ថភាពនៃការចាប់រូបភាពរបស់ភ្នែកមនុស្ស ហើយគេបានបែងចែកមុខងារទាំងនោះទៅធៀបជាមួយនឹងមុខងាររបស់កាមេរ៉ាដែលមានដូចជា៖
| 
 ទំហំ Sensor របស់ភ្នែក  | 
 ២២mm x ០,៥mm  | 
| 
 ប្រភេទ Sensor របស់ភ្នែក  | 
 Retina , ១០ស្រទាប់  | 
| 
 កម្រិតចាប់រូបភាពសរុបរបស់ភ្នែក  | 
 ៥៧៦MP  | 
| 
 កម្រិតចាប់រូបភាពដែល ប្រើប្រាស់ទូទៅ  | 
 ៧៤ MP  | 
| 
 ប្រភេទ Lens  | 
 ១៦mm & ២៤mm  | 
| 
 Aperture  | 
 f 2.1 – f 8.3  | 
| 
 ចំនួនពណ៌ដែលទទួលយក  | 
 ១០,០០០,០០០ (១០ លាន)  | 
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ dpreview