វត្ត​មាន​ជា​ផ្លូវការ​នៃ​ Bugatti Chiron តម្លៃ​ជាង ២លានដុល្លារ

  • 2016-03-02 17:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​តាំង​បង្ហាញ​រថយន្ត​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​ស្វីស​ ក្រុមហ៊ុន Bugatti បាន​ដាក់​តាំង​បង្ហាញ​​រថយន្ត​ស្ព័រ​ទំនើប​ម៉ូដែល​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ ​ដែល​ជា​ម៉ូដែល Chiron ហើយ​វា​ត្រូវ​បាន​គេផលិត​តែ​ ៥០០គ្រឿង​ប៉ុណ្ណោះ​​ ដោយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​ ២លានដុល្លារ​។​

 

សម្រាប់​រថយន្ត​ស្ព័រ​ប្រភេទ​នេះ​វា​មាន​បំពាក់​នូវ​ម៉ាស៊ីន​ចំនួន​១៦ ដែល​មាន​កម្លាំង​ ១៤៧៨សេះ​។​ លើស​ពី​នេះ​ជា​មួយ​នឹង​ម៉ាស៊ីន​ដ៏​ខ្លាំង​របស់​វា​ Bugatti Chiron អាច​បង្កើន​សន្ទុះ​ពី​ ០ ទៅ ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​ចំណាយ​ពេល​តែ​ ៦វិនាទី​ប៉ុណ្ណោះ ហើយ​រថយន្ត​នេះ​អាច​បើកបរ​បាន​ក្នុង​ល្បឿន​ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែល​ជា​ល្បឿន​កំពូល​របស់​វា​។ ​ក្រុមហ៊ុន​បាន​បង្ហាញ​ថា​ក្រៅ​ពី​ម៉ាស៊ីន​ដ៏​ខ្លាំង​ Bugatti Chiron ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​នានា​ដូច​ជា​ប្រព័ន្ធ​បញ្ជា​ចង្កូត​អេឡិចត្រូនិក​ មុខ​ងារ​បន្ថយ​កម្ដៅ​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​ និង​មុខ​ងារ​រក្សា​លំនឹង​ពេល​បើក​បរ​ផង​ដែរ​៕​
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​

ប្រភព​ ​៖​ verge