Real ត្រៀមលក់ចេញកីឡាករ២នាក់ យកលុយទិញ Hazard
- 2016-03-02 16:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ត្រៀមលក់ចេញកីឡាករ២នាក់ យកលុយទិញ Hazard
ចន្លោះមិនឃើញ
ក្លឹបស្ដេចស Real Madrid ត្រៀមលក់ខ្សែបម្រើ២នាក់ចេញនៅរដូវក្ដៅខាងមុខនេះ ដើម្បីយកលុយទិញតារាឆ្នើមក្រុមតោខៀវ Chelsea ខ្សែបម្រើ Eden Hazard ជំនួសវិញ។
Isco (ឆ្វេង) និង James Rodriguez
បើតាមកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា Real នឹងលក់ម្ចាស់ស្បែកជើងមាស World Cup 2014 James Rodriguez បើបានតម្លៃ៦៣លានផោន និងចង់លក់ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Isco នូវតម្លៃ ៣៥លានផោនផងដែរ។
ដំណឹងនេះ បានធ្វើឲ្យក្លឹបនៅ Premier League ចំនួន៤ចាប់អារម្មណ៍កីឡាករ២នាក់រូបនេះយ៉ាងខ្លាំង ខណៈដែល Manchester United ជឿថានឹងអាចទិញយក James Rodriguez បាន ឯ Chelsea, Arsenal និង Manchester City ប្រជែងគ្នាទិញយក Isco។
Eden Hazard
បើតាម SunSport បានឲ្យដឹងទៀតថា ក្រុមជើងឯកអឺរ៉ុប១០សម័យកាល គ្រោងនឹងចាយលុយ២៥០លានផោន ទិញយកតារាឆ្នើមៗពី Premier League ដើម្បីប្រជែងយកពាន La Liga រដូវកាលក្រោយ ហើយ Hazard ដែលមានតម្លៃខ្លួនប្រហែល៨០លានផោន ជាគោលដៅទី១ ខណៈដែលខ្សែប្រយុទ្ធ Sergio Aguero របស់ Man City និងអ្នកចាំទី David de Gea របស់ Man Utd ជាគោលដៅបន្តបន្ទាប់៕
-ចុចអាន៖ Real Madrid នឹងត្រូវអវត្តមាន តារាឆ្នើមយ៉ាងតិច៣ប្រកួត
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ thesun