ដឹង​អត់​ថា ​Isco ឈ្នះ​ប៉ុន្មាន​ប្រកួត​ហើយ តាំង​ពី​លេង​ឲ្យ​ Real?

  • 2016-03-03 21:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Isco ​ខ្សែ​បម្រើ​ឆ្នើម​ល្បឿន​លឿន​របស់​ក្រុម​ Real Madrid ​​បាន​ឈ្នះ​ចំនួន​១០០​ប្រកួត​ហើយ ក្នុង​នាម​ជា​កីឡាករ​ក្រុម​ស្ដេច​ស បន្ទាប់​ពី​ស៊ុត​ចូល​ទី​១​គ្រាប់​ ជួយ​ Real ឈ្នះ Levante ​៣-១ ក្នុង​ការ​ប្រកួត​ La Liga ​សប្ដាហ៍​ទី​២៧​យប់​មិញ​ទៀត។

 

 

​ជ័យ​ជម្នះ​ទាំង​១០០​ប្រកួត ​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​ ដែល​បង្ហាញ​ខ្លួន​ឲ្យ​ Real តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៣​រូប​នេះ​គឺ ​ឈ្នះ​នៅ​កម្មវិធី​ប្រកួត​៥​ផ្សេងៗ​គ្នា៖ La Liga (៦២​ដង), UEFA Champions League (២៤​ដង), Copa del Rey (១១​ដង), Club World Cup (២​ដង) និង​ European Super Cup (១ដង)។

 

អតីត​តារា​ឆ្នើម​ក្រុម​ Malaga រូប​នេះ ​បង្ហាញ​ខ្លួន​ឲ្យ​ Real សរុប​១៣៦​ប្រកួត​ហើយ ស៊ុត​បាន​២២​គ្រាប់ និង​បាន​ជួយ​ឲ្យ​ក្រុម​​ស្ដេច​ស​លើក​ពាន​ UEFA Champions League, Club World Cup, European Super Cup និង​ Copa del Rey ម្ដងៗ​ផង​ដែរ។

 

Isco អបអរ​​ជាមួយ​ Ronaldo ក្រោយ​ស៊ុត​គ្រាប់​ទី​៣​យប់​មិញ

 

សម្រាប់​រដូវ​កាល​នេះ​វិញ Isco ​​បង្ហាញ​ខ្លួន​សរុប​បាន​៣០​ប្រកួត ស៊ុត​បាន​៤​គ្រាប់ ​ហើយ​អំឡុង​ពេល​ដែល​រូប​គេ​ចូល​លេង​គឺ បាន​ជួយ​ឲ្យ​ Real ឈ្នះ​២០​ប្រកួត៕

 

-ចុចអាន៖ Real ត្រៀម​លក់​​​ចេញកីឡាករ​២​នាក់ យក​លុយ​ទិញ​ Hazard

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ realmadrid

អត្ថបទពេញនិយម