កូន​សិស្ស​រក​ឃើញ​អាថ៌កំបាំង​ ​​​​​​ស្រី​ស្អាតគឺជាលោក​គ្រូ​បង្រៀនរបស់ខ្លួន

  • 2016-03-04 17:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​ ខេត្ត​ Guangdong​ប្រទេស​ចិន​ ដែល​​កូន​សិស្ស​ម្នាក់​បាន​រក​​ឃើញ​​​​ថា​លោក​គ្រូ​របស់​គេ​ គឺ​ជា​ស្រី​ស្អាត Cosplay ​ម្នាក់​ដែល​ស្លៀក​ពាក់​តែង​ខ្លួន​ដូច​​រឿង​តុក្កតា​។

 

ប្រភព​ព័ត៌មាន​ពី Shanghaiist បាន​ឲ្យ​​ដឹង​ថា​​ កូន​សិស្ស​ម្នាក់​​​​ប្រទះ​ឃើញ​រូប​​នារី​ស្អាត​​ស្លៀក​ពាក់​​​តាម​​​បែប​​គំនូរ​ជីវចល​ មាន​មុខ​មាត់​​ស្រដៀង​នឹង​លោក​គ្រូ​របស់​គេ។ ក្រោយ​មក​កូន​សិស្ស​​ខាង​លើ​ក៏​បាន Chat ទំនាក់​ទំនង​ជា​លោក​គ្រូ​របស់​តាម​បណ្ដាញ​​ WeChat ដោយ​បាន​សួរ​ថា​​ "តើ​នោះ​ ជា​រូប​ភាព​របស់​លោក​គ្រូ​ឬ​មិន​មែន?​​ "។

 

បន្ទាប់​​ពី​ដឹង​ថា​ លោក​គ្រូ​របស់​ខ្លួន​​ មាន​​​ចំណង់​ចំណូល​​​​ចិត្ត​​ផ្ទាល់​ខ្លួន​​ស្លៀក​ពាក់​​​បែប​​នោះ កូន​សិស្ស​ក៏​មិន​មាន​ប្រតិកម្ម​អ្វី​ដែរ ហើយ​​មិន​បាន​ប៉ះពាល់​ដល់​អាជីព​ជា​គ្រូ​បង្រៀន​​​​​​​របស់​លោក​គ្រូ​​តែង​ខ្លួន​ជា​ស្រី​​នោះ​ទេ។ យ៉ាង​ណា​​ក្ដី​ បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​​បាន​​ដឹង​អំពី​រឿង​ខាង​លើ មាន​អ្នក​ Follow លើ​គណនី​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន​របស់​លោក​​គ្រូ​ដល់​ចំនួន​​​ជិត​២​ម៉ឺន​នាក់៕

ចុចអាន៖ ទៅ​មើល​ ​រូប​ថត​ប៉ុន្មាន​សន្លឹក​​របស់​​​​​​ ជាង​​ថត​រូប​ ដែល​មាន​មិត្ត​ស្រី​ពូកែ​អៀន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​​​​​