​​មហាសេដ្ឋីពាន់លាន​ដុល្លារ​ចិន​​ ​វ័យក្មេង​​​ជាងគេ​បំផុត​​ទាំង​១០

  • 2016-03-06 13:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​​នេះ​​ ​សារព័ត៌មាន​​​ជុំវិញ​ពិភពលោក​​​ បាន​ចាប់អារម្មណ៍​​​​ពី​ចំណាត់​ថ្នាក់​មហាសេដ្ឋី​លុយ​ពាន់​លាន​ដុល្លារ​​​វ័យ​ក្មេង​ជាង​គេ​បំផុត​​សញ្ជាតិ​ន័រវែស​ នាង Alexandra Andresen ​ដែល​មាន​​ទ្រព្យ​សម្បត្តិ​​ប្រមាណ ១,២​ពាន់​លាន​ដុល្លារ ខណៈ​អាយុ​នៅ​ត្រឹម​តែ ១៩ឆ្នាំ​ប៉ុណ្ណោះ។​ ​ក្រោយ​​ដំណឹង​​​នេះ​​ល្បី​ខ្ទរខ្ទារ​​ដល់​ប្រទេស​ចិន​ ​អ្នក​ប្រើ​ប្រាស់​​​អ៊ីនធឺណិត​ជា​ច្រើន​​​នាក់​​​​​​ ​​ក៏​បាន​រក​ឃើញ​​​​ប្រជាជន​ចិន​​ដីគោក​​វ័យ​ក្មេង​​ មានទ្រព្យ​ច្រើន​ជាង​គេ ១០​រូប​​ផង​ដែរ ​ពី​ក្នុង​បញ្ជី Fobes ដូច​គ្នា។

 

១. ​លោក Wang Han អាយុ ២៨ឆ្នាំ មាន​​ទ្រព្យ ១,៣លានដុល្លារ​

​Wang Han បាន​ក្លាយ​ជា​មហា​សេដ្ឋី​ពាន់​លាន​ដុល្លារ ​បន្ទាប់​​ពី​​​​ទទួល​មរតក​ពី​ឪពុក​​​ជា​ភាគ​ហ៊ុន ២៧%​​ ពី​ក្រុមហ៊ុន​អាកាសចរណ៍​​ក្នុង​តំបន់ Juneyao Air និង​​​ភាគហ៊ុន​​អគារ​​ផ្សារ​ទំនើប Wuxi Commercial Mansion Grand Orient។

 

 

 

 

២. លោក​ Wang Yue អាយុ ៣២​ឆ្នាំ​ ​មាន​ទ្រព្យ ១,១ពាន់លានដុល្លារ

​លោក​រក​ចំណូល​​​​​​បាន​ពី​ហ្គេម​អនឡាញ​​ទូរសព្ទ ហើយ​គេ​​ហៅ​គាត់​ថា​​"មហាសេដ្ឋី​​ហ្គេម​អនឡាញ" ​និង​​ជា​​នាយក​ប្រតិបត្តិ ​ក្រុម​​ហ៊ុន​បច្ចេកវិទ្យា​ Kingnet។

 

 

 

 

៣. ​លោក Cheng Wei អាយុ ៣៣​ឆ្នាំ ​មាន​ទ្រព្យ ១​ពាន់​លាន​ដុល្លារ​​​​​​​​​​​​​​​

លោក​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចិន Didi Kuaidi មុន​ចាប់​ផ្ដើម​ក្រុមហ៊ុន​​នេះ​​លោក​បាន​ធ្វើ​ការ​នៅ Alibaba ​រយៈពេល​ ៨​ឆ្នាំ​​ជា​​អនុប្រធាន​​​ចាយ​លុយ​តាម​អនឡាញ​ Alipay។

 

 

 

៤. ​Yang Huiyan អាយុ ៣៤​ឆ្នាំ​ ​​មាន​​ទ្រព្យ ៤,៩​ពាន់​លាន​ដុល្លារ

​Yang Huiyan ​មក​ពី​ក្រុង Foshan ​ខេត្ត​ក្វាងទុង​ ​​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​បំផុត​នៃ​​​​​ក្រុម​ហ៊ុន​អចលនទ្រព្យ​ Country Garden Holding ដែល​ឪពុក​​​​បាន​ផ្ទេរ​​មរតក​កាល​នៅ​អាយុ ២៥​ឆ្នាំ។

 

 

 

៥. លោក​ Frank Wang Tao អាយុ ៣៥​ឆ្នាំ​​​មាន​ទ្រព្យ ៣,៦​ពាន់​លាន​ដុល្លារ

​​​​លោក​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​​យន្តហោះ​ដ្រូន​ស៊ីវិល​ DJI នៅ​ក្រុង​​​Shenzhen ដែល​ចាប់ផ្ដើម​​រក​ស៊ី​ដំបូង​​ក្នុង​ឆ្នាំ ២០០៦។ ​​​​​​ការិយាល័យ​​​ក្រុមហ៊ុន​លោក​ ​មាន​​នៅ​អាមេរិក​​អាល្លឺម៉ង់ ហូឡង់ ជប៉ុន ប៉េកាំង និង​ហុង​កុង។

 

 

 

៦. លោក​ Zhang Bangxin អាយុ ៣៥ឆ្នាំ ​មាន​ទ្រព្យ ១,០១​ពាន់​លាន​ដុល្លារ

​​លោក​ជា​​​​ប្រធាន​ និង​នាយក​ប្រតិបត្តិ​​​​​ ក្រុមហ៊ុន​​​បើក​បង្រៀន​​​តាម​ផ្ទះ​ TAL Education Group ​ដែល​មាន​មូលដ្ឋាន​​នៅ​​ក្រុង​ប៉េកាំង។ ​កម្រិត​ត្រូវ​បង្រៀន​​ចាប់​ពី​មតេ្តយ្យ​ដល់ ថ្នាក់​ទី​១២ និង​​មាន​ជាង ៥០០កន្លែង​​ទូទាំង​ប្រទេស​ចិន។

 

​​​​

 

៧. លោក Cai Xiaoru អាយុ ៣៦ឆ្នាំ ​មាន​ទ្រព្យ ១,២ពាន់លានដុល្លារ​

លោក​ជា​​ប្រធាន​​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ ​អភិវឌ្ឍ ​ផលិត និង​ចែក​ចាយ​ ​ID ប្រេកង់​វិទ្យុ ឈ្មោះ Tatwah Smartech។

 

​​​

 

៨. លោក​ Li Weiwei ​​អាយុ ៣៧​ឆ្នាំ​ មាន​ទ្រព្យ ១,៣​​ពាន់​លាន​ដុល្លារ

​លោក​​ជា​អនុប្រធាន​​ក្រុមហ៊ុន​ហ្គេម​អនឡាញ​ Wuhu Shunrong Sanqi Interactive Entertainment Network Technology ​ ដែល​​​​មាន​ផ្ដល់​ផលិតផល​ហ្គេម​​គុណភាព​ខ្ពស់។

 

 

 

៩. លោក Zhou Yahui អាយុ ៣៩​ឆ្នាំ មាន​ទ្រព្យ ២ពាន់លាន​ដុល្លារ

​​​​​ Zhou Yahui ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Beijing Kunlun Tech ​​ដែល​​​ជា​​ប្រតិបត្តិ​ករ​ និង​អ្នក​បង្កើត​​ហ្គេម​កុំព្យូទ័រ​អនឡាញ​។​​​​​​​​

 

 

១០. Wu Gang អាយុ ៣៩​ឆ្នាំ​ ​មាន​ទ្រព្យ ១,៣​ពាន់​លាន​ដុល្លារ

​លោក​ជា​នាយក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​​ក្រុម​ហ៊ុន​គ្រប់គ្រង​ប្រាក់​ Beijing Tongchuang Jiuding Investment Management ដែល​គេ​ស្គាល់​ថា Jdcapital ៕

 

 

ចុចអាន៖ អាយុ​១៩ឆ្នាំ ​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​​​ ក្មេង​បំផុត​ក្នុង​លោក

ចុចអាន៖ សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ whatsonweibo

អត្ថបទពេញនិយម