អាយុ​១៩ឆ្នាំ ​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​​​ ក្មេង​បំផុត​ក្នុង​លោក

  • 2016-03-02 18:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Alexandra Andresen ​ជា​ក្មេង​ស្រី​ជន​ជាតិ​​ន័រវែស​ ​អាយុ​ ១៩​ឆ្នាំ​ ​​ទើប​ជាប់ពាន​រង្វាន់​​ជា​​​មហាសេដ្ឋី​វ័យក្មេង​ជាង​គេ​បំផុត​ក្នុង​លោក របស់​គេហទំព័រ Fobes ​ ក្នុង​ឆ្នាំ ២០១៦​នេះ។ ​

 

តើ​នាង​​​​បាន​ប្រាក់​ដ៏​ច្រើន​​បែប​នេះ​​មក​ពី​ណា? ​ចម្លើយ​គឺ​​គ្រួសារ​​​នាង​មាន​​​ជំនួញ​​​​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់ ​ហើយ​​​នាង​ និង​​បងស្រី ទទួល​បាន​​​​ភាគហ៊ុន​ក្រុមហ៊ុន Ferd Holdings ​ ៨០% ​ពី​ឪពុក​កាល​ឆ្នាំ ២០០៧ ​ តែ​កាល​​​ឆ្នាំ​​នោះ​​ពួកគេ​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​បង់ពន្ធ និង​ឈ្មោះ​ជា​មហាសេដ្ឋី​ពាន់​លាន​នោះ​ទេ។ ទ្រព្យ​សម្បត្តិ​ទទួល​​​​បាន​​​​ពី​ឪពុក​​​​ជា​មហាសេដ្ឋី​ស្រាប់​លោក Johan F. Andresen គិត​ជា​​ទឹក​ប្រាក់​ចំនួន ១,២​ពាន់​លាន​ដុល្លារ​អាមេរិក​។

 

​​Andresen ​ ​ដែល​ទទួល​ការ​អប់​រំ​នៅ​ប្រទេស​អង់គ្លេស​នេះ ​​​ត្រូវ​គេ​ដឹង​ថា​​ជា​អ្នក​​​បង្ហាត់​​ជិះ​សេះ​​ដ៏​ជំនាញ​ ហើយ​ពេល​នេះ​​នាង​​កំពុង​ស្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ ​​ដើម្បី​បន្ត​​អាជីព​ជា​អ្នក​ជិះ​សេះ​ប្រណាំង។

 

​គេហទំព័រ Fobes ​​បាន​ចងក្រង​​​​អ្នក​​មាន​​ទ្រព្យ​​​ចាប់​ពី​​ ១ពាន់​លាន​ដុល្លារ​ឡើង​​ទៅ​។ ​ចំណែក​ Andresen និង​​​បងស្រី​របស់​នាង Katharina អាយុ ២០​ឆ្នាំ​​ក៏​បាន​ជាប់​ក្នុង​បញ្ជី Fobes ដែរ​ គឺ​លេខ​រៀង​ទី ១៤៧៥ និង​ប្អូន ១៤៧៦​ ​ក្នុង​ចំណោម​​​មហាសេដ្ឋី​ទាំង​អស់​ ១៨១០​នាក់​។

 

​នាង Katharina ​​បាន​ជាប់​​​​ជា​មហាសេដ្ឋី​វ័យក្មេង​ជាង​គេ​​ទី​​ពីរ​​បន្ទាប់​ពី​ប្អូន​ស្រី ​ខណៈ​លេខ​​ ៣​​ជា​បុរស​វ័យ ២២​ មក​ពី​ន័រវែស​ដូច​គ្នា។ ​ជំនួយ​ការ​និពន្ធ​នាយក​​ Fobes លោក Kery Dolan ​​បាន​ប្រាប់​សារព័ត៌មាន Telegraph ថា​៖ "​ទ្រព្យ​សម្បត្តិ​​របស់​មហាសេដ្ឋី​វ័យ​ក្មេង​ទាំង​នេះ សុទ្ធ​តែ​ទទួល​មរតក​​ពី​​ឪពុក​ ​ប៉ុន្តែ​​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​​នោះ​​ ​​ពួកគេ​សុទ្ធ​តែ​សញ្ជាតិ​​ន័រវែស​"៕

 

 

ឪពុក និង​កូន​​ទាំង​ពីរ

 

ចុចអាន៖ មហាសេដ្ឋី​ចិន​ចំណាយ​ជិត ៨លាន​ដុល្លារ​ ជួល​តារា​សិច​​ធ្វើ​​ជំនួយ​ការ​ផ្ដាច់​មុខ

ចុចអាន៖ ៦២ ​ភាគរយ​​​​នៃ​​​​មហាសេដ្ឋី​​​ប្រាក់​​​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​​សុទ្ធ​តែ​​​​ផ្ដើម​ចេញ​ពី​បាតដៃ​ទទេ

ចុចអាន៖ ​គន្លឹះ​ជោគជ័យ​​របស់​មហាសេដ្ឋី​ Bill Gates ​​​​​​ទាំង​១០ ​ប្រកាន់​ខ្ជាប់​ដល់​ពេល​បច្ចុប្បន្ន

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Telegraph

អត្ថបទពេញនិយម