សូរ្យគ្រាសនឹងកើតឡើងម៉ោង ៧ព្រឹកស្អែក កម្ពុជាក៏អាចមើលឃើញដែរ
- 2016-03-08 17:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូរ្យគ្រាសនឹងកើតឡើងម៉ោង ៧ព្រឹកស្អែក កម្ពុជាក៏អាចមើលឃើញដែរ
ចន្លោះមិនឃើញ
បាតុភូតសូរ្យគ្រាសពេញឆ្នាំនេះដែលឱ្យឈ្មោះថា Total Solar Eclipse នឹងកើតឡើងចំថ្ងៃពុធទី៩ ខែមីនា ហើយប្រទេសដែលអាចមើលឃើញបាតុភូតនេះ គឺស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាដែរ។
បើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន the New York Times ប្រជាជននៅប្រទេសឥណ្ឌូណេស៊ី និងប្រ៊ុយណេ នឹងមើលសូរ្យគ្រាសកើតឡើងថ្ងៃពុធនេះ អំឡុងពីម៉ោង ៧ ទៅ ១១ព្រឹក។
អង្គការ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រមួយក្រុមទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីសិក្សាពីកម្រិត ពន្លឺ Aura នៃប្លាស្មាជះចេញខ្ចាត់ខ្ចាយដោយអេឡិចត្រុងដែលហ៊ុំព័ទ្ធជុំវិញព្រះអាទិត្យខណៈព្រះចន្ទបាំងជិត (Total Solar Eclipse)។
បើតាម NASA បាតុភូតសូរ្យគ្រាសពេញ (Total Solar Eclipse) នៅតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃពុធនេះ កើតឡើងតែរយៈពេលប្រហែល ៤នាទីប៉ុណ្ណោះ។ បាតុភូតសូរ្យគ្រាសមួយទៀត នឹងកើតឡើងនៅឆ្នាំ ២០១៧ ខែសីហា ហើយអាមេរិកជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលអាចនឹងមើលឃើញបាតុភូតឆ្នាំក្រោយនោះ។
ខាងក្រោមជាតំបន់ និងម៉ោងតាមប្រទេសអាស៊ីអាគ្នេយ៍ដែលអាចឃើញសូរ្យគ្រាស៖
-ទីក្រុងបាងកក (ថៃ) ម៉ោង ៧.៣២នាទីព្រឹក -ភ្នំពេញ (កម្ពុជា) ម៉ោង ៧.៣២នាទីព្រឹក -សិង្ហបុរី ម៉ោង ៨.២៣នាទីព្រឹក -កូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ោង ៨.២៣នាទីព្រឹក -ទីក្រុងម៉ានីល (ភីលីពីន) ម៉ោង ៨.៥៨នាទីព្រឹក
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ time, theguardian