Maria Sharapova សារភាព​​ថា​បាន​ប្រើ​​សារធាតុ​ហាម​ឃាត់​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ

  • 2016-03-08 23:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វាយ​កូន​បាល់ ជនជាតិ​រុស្ស៊ី​ Maria Sharapova បាន​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​សារភាព​ថា​ នាង​​បាន​ប្រើ​ប្រាស់​សារធាតុ​​ដែល​គេ​ហាម​ឃាត់​​​ ក្នុង​កម្មវិធី​​ Australian Open កាល​ពី​ខែ​មករា​កន្លង​ទៅ។

 

នៅ​ក្នុង​​​សន្និសីទ​​​កាសែត​​​ក្នុង​សណ្ឋាគារ​មួយ​នា​ទី​ក្រុង​ Los Angeles ដែល​មនុស្ស​គ្រប់​គ្នា​រំពឹង​ថា ​អតីត​ជើង​ឯក​វាយ​កូន​បាល់​ ពាន​រង្វាន់​ Wimbledon ​​នឹង​​ប្រកាស​អំពី​អនាគត​​ការ​​​​​​ចូល​និវត្ត​របស់​នាង។ ប៉ុន្តែ​​ក្នុង​សន្និសីទ Sharapova បាន​​ប្រកាស​ថា​ នាង​បាន​​ប្រើ​ប្រាស់​សារធាតុ​ Meldonium ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ។

 

ម្ចាស់​​ពាន​រង្វាន់​ Grand Slam ៥​សម័យ​ បាន​ទទួល​សំបុត្រ​​ពី​​សហព័ន្ធ​វាយ​តេនីស្ត​អន្តរជាតិ (ITF) ​កាល​ពី​ថ្ងៃ ទី​២២​ ខែ​ធ្នូ​កន្លង​ទៅ​ ​​ឲ្យ​ដឹង​អំពី​ការ​​​ប្រើ​ប្រាស់​​សារធាតុ​នោះ​ គឺ​ជា​ការ​ខុស​ច្បាប់​។ ប៉ុន្តែ Sharapova បាន​សារភាព​​ថា​ នាង​ពុំ​បាន​ធ្វើ​តាម​សេចក្ដី​ណែនាំ​នោះ​ទេ​​។ Sharapova បាន​ឲ្យ​ដឹង​ថា នាង​​ប្រើ​ប្រាស់​វា​ដើម្បី​​សម្រាប់​បញ្ហា​សុខភាព​របស់​នាង ដោយ​រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​​​ត​ពី​​គ្រួសារ​​ផង​ដែរ។​​​

 

យ៉ាង​ណា​ក្ដី ដោយ​សារ​តែ​មូល​ហេតុ​​ខាង​លើ​​ ខាង ITF បាន​បញ្ជាក់​ថា Sharapova នឹង​​ត្រូវ​ដាក់​ព្យួរ​បណ្ដោះ​អាសន្ន​ពី​ការ​ប្រកួត​​ចាប់​ពី​​ថ្ងៃ ទី​១២ ខែ មិនា​ ខាង​មុខ​ត​ទៅ។​​​​​​​​​

 

រំលឹក​ផង​ដែរ​ថា សារធាតុ​ Meldonium ជា​​ថ្នាំ​​ម្យ៉ាង​ដែល​​ប្រើ​ព្យាបាល​ជំងឺ​ Ischemia ឬ​ជំងឺ​កង្វះ​ឈាម​ហូរ។ សារធាតុ​​នោះ​ ត្រូវ​បាន​​ទីភ្នាក់ងារ​​​ប្រឆាំង​សារធាតុ​ញៀន​ពិភព​លោក WADA ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​យក​វា​ត្រូវ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​​ដើម្បី​​​បង្កើន​កម្លាំង​ក្នុង​ការ​ប្រកួត។ វា​ត្រូវ​បាន​​​ចុះ​​ជា​សារធាតុ​​ហាម​ឃាត់​កាល​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ៕

 

ចុចអាន៖ ស្រីស្អាត Sharapova ពិចារណា​ចូល​និវត្តន៍?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail

​​​​​​​​

​​​​​​ ​

អត្ថបទថ្មី