អ្នកជំនាញរោគភ្នែក៖ ឪពុកម្ដាយមិនគូរឲ្យកូនតូចៗ មើលសូរ្យគ្រាសផ្ទាល់ភ្នែកនោះទេ
- 2016-03-09 18:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញរោគភ្នែក៖ ឪពុកម្ដាយមិនគូរឲ្យកូនតូចៗ មើលសូរ្យគ្រាសផ្ទាល់ភ្នែកនោះទេ
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែករោគភ្នែកម្នាក់ពីប្រទេសឥណ្ឌូណេស៊ីបានបង្ហាញប្រាប់ឲ្យដឹងទៅកាន់ឪពុកម្ដាយជាច្រើនរូបថា ពុំគួរឲ្យក្មេងៗតូចៗ ទៅមើលបាតុភូតសូរ្យគ្រាសផ្ទាល់នឹងភ្នែកនោះទេ។ អ្នកជំនាញបានលើកឡើងមុនពេលបាតុភូតសូរ្យគ្រាសបានកើតឡើងនាថ្ងៃពុធព្រឹកនេះ ដែលទាក់ទាញប្រជាជន និងអ្នកទេសចរជាច្រើននាក់ទៅទស្សនា។
តាមសារព័ត៌មាន The Jakarta Postអ្នកជំនាញផ្នែកចក្ខុ លោក M. Bayu Sasongko រួមទាំងលោកវេជ្ជបណ្ឌិតភ្នែក Yap Eye មកពីមន្ទីរពេទ្យក្រុង Yogyakarta បានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទកន្លងទៅថា៖ "ក្មេងៗឆាប់មានបញ្ហាភ្នែកច្រើនជាងមនុស្សពេញវ័យ"។ នៅពេលពួកគេមើលសូរ្យគ្រាសផ្ទាល់នឹងភ្នែកវាធ្វើឲ្យមានជំងឺទាក់ទងនឹង រេទីនភ្នែក ដែលធ្វើឲ្យភ្នែកចុះខ្សោយឬពិការ។ លោក Bayu ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នផងដែរចំពោះពន្លឺព្រះអាទិត្យដែលជះមកក្រោយបាតុភូតសូរ្យគ្រាសកើតឡើង ដោយវាមានកាំរស្មី UV គ្រោះថ្នាក់។
អ្នកជំនាញផ្នែកចក្ខុដដែលបានបន្ថែមទៀតថា ចំពោះរោគសញ្ញានៃការខូចភ្នែកបង្កឡើងដោយការមើលសូរ្យគ្រាសផ្ទាល់ភ្នែកវិញ គឺមានចំណុចខ្មៅធ្វើឲ្យងងឹតភ្នែក និងភ្នែកស្រវាំងមើលមិនច្បាស់។ អាការៈនោះអាចកើតមានរយៈពេល១ខែ ឬដល់រាប់ឆ្នាំក៏មាន។
យោងទៅតាមរបាយការណ៍វិទ្យាសាស្ត្រមួយនៅប្រទេសអង់គ្លេសបានឲ្យដឹងថា មានមនុស្ស១៥នាក់នៅក្នុងតំបន់ Sussexដែលបានមើលសូរ្យគ្រាសផ្ទាល់នឹងភ្នែក បានកើតជំងឺទាក់ទងនឹង រេទីនភ្នែករបស់ពួកគេ។
ជាការណែនាំមួយពី អ្នកជំនាញភ្នែក Bayuបានឲ្យដឹងថា៖ " តាមការណែនាំពីសមាគមសិក្សាផ្នែកចក្ខុរោគសាស្ត្រសហរដ្ឋអាមេរិក និងសមាគមពេទ្យភ្នែកអូស្ត្រាលី វិធីដែលមានសុវត្ថិភាពចំពោះភ្នែកក្នុងការមើលបាតុភូតសូរ្យគ្រាសគឺ ការមើលតាមទូរទស្សន៍ ឬប្រើឧបករណ៍ជំនួយពិសេស ដែលអាចបញ្ចាំងបាតុភូតនោះដូចជា Telescopeជាដើម។ ចំពោះការមើលសូរ្យគ្រាសដោយប្រើ វ៉ែនតាការពារពន្លឺព្រះអាទិត្យ ឬមើលតាមធុងទឹក គឺមិនអាចការពារភ្នែកពីកាំរស្មី UV បានឡើយ៕
ចុចអាន៖ ទិដ្ឋភាពផ្អើលមើលសូរ្យគ្រាសនៅបណ្ដាប្រទេសមួយចំនួនព្រឹកមិញ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ thejakartapost