ការពិតទាំង៦យ៉ាង អំពីហ្វេសប៊ុកដែលអ្នកប្រហែលមិនបានដឹង
- 2016-03-14 13:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង៦យ៉ាង អំពីហ្វេសប៊ុកដែលអ្នកប្រហែលមិនបានដឹង
ចន្លោះមិនឃើញ
ក្រៅពីស្គាល់ថាហ្វេសប៊ុកជាបណ្ដាញទំនាក់ទំនងសង្គមយក្សដ៏ធំមួយ អ្នកប្រហែលជាមិនបានដឹងពីរឿងដ៏គួរចាប់អារម្មណ៍មួយចំនួនទៀតអំពីហ្វេសប៊ុកនោះទេ។ ខាងក្រោមនឹងបង្ហាញអំពីការពិត៦យ៉ាងនៃហ្វេសប៊ុកដែលអ្នកប្រហែលមិនដឹង៖
២. ហ្វេសប៊ុកធ្លាប់ច្រានចោលសំណើទិញយករបស់ក្រុមហ៊ុន Microsoft ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារ។
៣. រៀងរាល់មួយនាទីមានសារ (Message) ចំនួន ១៥០ ០០០ ដែលអ្នកប្រើប្រាស់បានផ្ញើទៅវិញទៅមកតាមរយៈវិបសាយ និងកម្មវិធីទូរសព្ទ (Messenger)។
៤. រៀងរាល់១៥នាទីមាន Post ប្រមាណ៤៩លានដែលបាន Post លើហ្វេសប៊ុក, Friend Request ប្រមាណ ១៥០ ០០០ ដែលអ្នកប្រើប្រាស់បាន Add និងចំនួនចុច Like ៧,៥លានដង។
៥. ហ្វេសប៊ុក, Twitter រួមទាំងប្រព័ន្ធ YouTube ត្រូវបានបិទទាំងស្រុងក្នុងប្រទេសចិនចាប់តាំងពីខែកក្កដាឆ្នាំ២០០៩មកម្ល៉េះ។ ប៉ុន្តែក៏នៅមានមនុស្សច្រើនជាង៩៥លាននាក់ក្នុងប្រទេសចិនប្រើប្រាស់ប្រព័ន្ធ VPN ដើម្បីភ្ជាប់មកកាន់ហ្វេសប៊ុក។
៦. ជារៀងរាល់ថ្ងៃមានការប៉ុនប៉ង Hack លើគណនីហ្វេសប៊ុកប្រមាណជា ៦សែនដង៕
ចុចអាន៖ តាមពិតមេហ្វេសប៊ុកប្រែកាយទៅជា Iron Man តាមកម្មវិធីនេះសោះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ fossBytes