Brooklyn Beckham បណ្ដើរមិត្តស្រីទៅលំហែកាយនៅ Disneyland
- 2016-03-14 15:40:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brooklyn Beckham បណ្ដើរមិត្តស្រីទៅលំហែកាយនៅ Disneyland
ចន្លោះមិនឃើញ
ថ្មីៗនេះ Brooklyn Beckham កូនប្រុសច្បងរបស់អតីតតារាបាល់ទាត់ David Beckham បានទៅលំហែកម្សាន្តនៅ Disneyland ជាមួយនារីម្នាក់ដែលគេសង្ស័យថាជាមិត្តស្រី។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ កូនប្រុសធំរបស់តារាចម្រៀងនិងអ្នកច្នៃម៉ូដ Victoria Beckham លោក Brooklyn Beckham ត្រូវបានក្រុមអ្នកប្រមាញ់រូបថតប្រទះឃើញទៅស្រូបយកខ្យល់អាកាសនៅ Disneyland រដ្ឋ California សហរដ្ឋអាមេរិកជាមួយនឹងតារាម៉ូដែលជនជាតិបារាំងអាយុ ១៧ឆ្នាំ Sonia Ben។ តារាវ័យក្មេងហាក់មានជិតស្និទ្ធនឹងគ្នាខ្លាំងដោយខណៈមិត្តភ័ក្ដិដទៃទៀតដើរជុំគ្នា Brooklyn និង Sonia បានសុំបែកចេញពីក្រុមនិងកៀកស្មាគ្នាដើរតែ២នាក់វិញយ៉ាងរ៉ូមេនទិកនៅក្នុងសួនកម្សាន្តដ៏ធំនេះ។
កូនប្រុសអាយុ ១៧ឆ្នាំរបស់ Beckham និងតារាបង្ហាញម៉ូដវ័យក្មេងរូបនេះចាប់ផ្ដើមជិតស្និទ្ធបន្ទាប់ពីអ្នកទាំង២បានជួបគ្នានៅឆ្នេរសមុទ្រ Maldives កាលពីបុណ្យចូលឆ្នាំសកលឆ្នាំ ២០១៤ និង ២០១៥ នៅពេលតារាទាំង២បានទៅលំហែកាយនៅទីនោះជាមួយគ្រួសារ។ ក្រៅពីអាជីពជាតារាម៉ូដែល Sonia ក៏ជាតារាចម្រៀងនិងសម្ដែងមួយរូបផងដែរ។ កាលពីឆ្នាំ ២០១៣ ស្រីស្អាតរូបនេះបានមានវត្តមានក្នុងភាពយន្ត "Jappeloup”៕
Brooklyn Beckham, Sonia Ben និងក្រុមមិត្តភ័ក្ដិរបស់ខ្លួន
ចុចអាន៖១ថ្ងៃនៅឡុងដុង Selena ប្ដូរម៉ូដអស់៥ឈុត គិតថាម៉ូដណាស្អាតជាងគេ?
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail