Ferguson ជឿ​ជាក់​ថា Leicester នឹង​លើក​ពាន​មុន​ចប់​រដូវកាល ៣ប្រកួត

  • 2016-03-14 20:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sir Alex Ferguson ជឿជាក់​ថា​ក្រុម​ចាយ​លុយ​តិច​ តែ​ខ្លាំង Leicester City នឹង​លើក​ពានក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មុន​ចប់​រដូវ​កាល​ ៣ប្រកួត។

 

 

អតីត​អ្នកចាត់ការ ដែល​ដឹកនាំ Man Utd គ្រង​ជើង​ឯក​លីគ ១៣សម័យកាល និយាយ​ថា Leicester មាន​កីឡាករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ អាច​ឈ្នះ​ពាន​បាន ហើយ​បើ​សិន​ជា​អាច​យក​ឈ្នះ Newcastle យប់​នេះ​បាន ពួកគេ​នឹង​មាន​៨ពិន្ទុ​ដាច់ ខណៈ​ការ​ប្រកួត​សល់​៨​ដង​ទៀត​ប៉ុណ្ណោះ។

 

“Leicester ពិត​ជា​អាច​ឈ្នះ​ពាន មុន​ចប់​រដូវ​កាល​៣​ប្រកួត។ ខ្ញុំ​ជឿជាក់​បែប​នេះ”។ លោក Ferguson បញ្ជាក់​ដូច្នេះ។ បុរស​ជនជាតិ​ស្កុតឡែន​ក៏​បាន​ពោល​សរសើរ​ដល់​លោក Steve Walsh ជា​អ្នក​នៅ​ពី​ក្រោយ​ការ​នាំ​យក​កីឡាករ​ឆ្នើម​ៗ​មក​កាន់​ទឹកដី​ King Powerដែល​មាន​ដូចជា Kante, Jamie Vardy និងRiyad Mahrez ជា​ដើម៕

 

ចុចអាន៖ គ្រូ​ Spurs ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​ខែ​កុម្ភៈ

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ The Sun

អត្ថបទថ្មី