ចាប់ពីខែមេសា រថយន្តនឹងចាប់ផ្ដើមឡើងថ្លៃ
- 2016-03-16 18:35:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីខែមេសា រថយន្តនឹងចាប់ផ្ដើមឡើងថ្លៃ
ចន្លោះមិនឃើញ
រថយន្តនឹងចាប់ផ្តើមឡើងថ្លៃចាប់ពីខែមេសា នេះបើតាមក្រុមហ៊ុននាំចូល ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបង្កើនពន្ធនាំចូលរថយន្តគ្រប់ប្រភេទ។
លោក លី ប៊ុនហៃ នាយកចាត់ការទូទៅរបស់ក្រុមហ៊ុនតូយ៉ូតាបានឲ្យដឹងថា ដោយសារមានការតម្លើងពន្ធនាំចូលរថយន្តដោយរដ្ឋាភិបាល ក្រុមហ៊ុននឹងចាប់ផ្ដើមតម្លើងថ្លៃលើការលក់រថយន្តតូយ៉ូតាគ្រប់ប្រភេទនៅទីផ្សារប្រទេសកម្ពុជាចាប់ពីខែមេសាខាងមុខនេះ។
លោកថា ការឡើងថ្លៃនេះអាចផលប៉ះពាល់តម្រូវការទិញប្រើប្រាស់រថយន្តរបស់ពលរដ្ឋមួយចំនួន ប៉ុន្តែអាចរយៈពេលខ្លីដោយសារពលរដ្ឋនៅតែត្រូវការប្រើប្រាស់រថយន្តជាចាំបាច់ដើម្បីសម្រួលការរស់នៅប្រចាំថ្ងៃ។
ដូចគ្នានេះដែរ អ្នកនាង លី លក្ខិណា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Premium Auto ដែលនាំចូលរថយន្ត BMW ក៏បង្ហាញការព្រួយបារម្ភដែរ។ យ៉ាងណា អ្នកនាងថាវាការប៉ះពាល់ទីផ្សាររួម មិនត្រឹមតែក្រុមហ៊ុនរថយន្ត BMW នោះទេ។
រដ្ឋាភិបាលបានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញ ជាពិសេសផ្នែករថយន្តនិងគ្រឿងបន្លាស់រថយន្ត។ ការដំឡើងពន្ធលើរថយន្តនិងគ្រឿងបន្លាស់រថយន្ត នាំក្តីព្រួយបារម្ភថានឹងនាំឲ្យឧស្សាហកម្មរថយន្តរងគ្រោះ ដោយសារមានការកើនឡើងតម្លៃកាន់តែខ្ពស់។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងទូទៅផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Star Auto ដែលនាំយីហោរថយន្ត Mercedes ថ្លែងថា វាជាវិធានការមួយរបស់រដ្ឋាភិបាលដើម្បីបង្កើនចំណូលបន្ថែម។ នៅពេលមានការតម្លើងពន្ធធ្វើឲ្យប៉ះពាល់ទាំងអ្នកប្រើប្រាស់និងក្រុមហ៊ុននាំចូល។ ប៉ុន្តែអ្នកអ្នកប្រើប្រាស់ចុងក្រោយជាអ្នករងគ្រោះខ្លាំងជាងគេ។
ទោះបីបែបនេះ អ្នកគ្រប់គ្រងរូបនេះនៅតែរំពឹងអាចរក្សាកំណើនការលក់ ដោយសាររថយន្ត Mercedes គោលដៅចម្បងជាអតិថិជនដែលមានចំណូលខ្ពស់។
ចុចអាន៖ ៣ ចំណុចយល់ដឹងបន្ថែម មុនសម្រេចចិត្តទិញរថយន្តប្រើប្រាស់ អត្ថបទ៖ ប៊ុណ្ណារ៉ា