ទិន ហ្វីត្រូវគេចោទជា"អណ្ដើកក្នុងស្នូក"ខ្ចីលុយមិនសង និងលួចស្រាគេផឹកទៀត
- 2016-03-16 21:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិន ហ្វីត្រូវគេចោទជា"អណ្ដើកក្នុងស្នូក"ខ្ចីលុយមិនសង និងលួចស្រាគេផឹកទៀត
ចន្លោះមិនឃើញ
ក្ដៅក្រហាយចំពោះមតិរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត លោកស្រី Chen Lam បានចេញមុខចោទតារាសម្ដែងល្បីឈ្មោះ ទិន ហ្វីថាជំពាក់លុយខ្លួន ១លានដុល្លារមកដល់ពេលនេះមិនទាន់សង។
ព្រឹកថ្ងៃទី ១៦ខែមីនា គ្រប់បណ្ដាញព័ត៌មានកម្សាន្តធំៗទាំងអស់ចិនដូចជា Sina, Ifeng, Phoenix បានចុះផ្សាយព្រមគ្នាថា Chen Lam បុគ្គលមានឥទ្ធិពលក្នុងវិស័យសិល្បៈចិនបានបង្ហោះអត្ថបទវែងមួយនៅលើបណ្ដាញសង្គម Weibo ចោទស្ដេចកំប្លែងហុងកុង Stephen Chow បោកលុយខ្លួនមិនសង ព្រមទាំងហៅទិន ហ្វីថាជា "អណ្ដើកក្នុងស្នូក" ទាមទារឲ្យលោកចេញមកទទួលខុសត្រូវ។
តាមប្រភពទាំងឡាយខាងលើ លោកស្រី Chen Lam បានសរសេរអត្ថបទមួយនៅលើ Weibo អត្ថន័យបង្កប់ថាមានមនុស្សម្នាក់ខ្ចីលុយរបស់ខ្លួនមកដល់ពេលនេះមិនទាន់សង។ អ្នកគាំទ្ររបស់ផលិតកររឿង "The Mermaid” បានពួយគ្នាចូលគណនីរបស់នារីរូបនេះនិងបញ្ចេញមតិថា៖ "យាយឯងហ៊ាននិយាយនៅលើ Weibo ថា ទិន ហ្វីជំពាក់លុយយាយឯងឬ? លើកនេះអ្នកគាំទ្រពួកខ្ញុំនឹងចេញមុខសងបំណុលជួសគាត់។ ប្រទេសចិនមានអ្នកគាំទ្ររបស់ ទិន ហ្វី ៣០០លាននាក់ ១នាក់ ១០យាន់គឺបាន៣ពាន់លានហើយ"។ ភ្លាមៗនោះ យប់ថ្ងៃដដែល លោកស្រី Chen Lam បានស្លឈាមបង្ហោះអត្ថបទវែងមួយនៅលើ Weibo បកអាក្រាតទិន ហ្វីជំពាក់លុយខ្លួនមិនព្រមសង។
តាមនោះដែរ ក្នុងឆ្នាំ ១៩៩០ លោកស្រី Chen បានឲ្យ Stephen Chow ខ្ចីប្រាក់ចំនួន ២លានដុល្លារហុងកុង (៣០ ម៉ឺនដុល្លារអាមេរិក)។ មកដល់ពេលនេះមានរយៈពេល ២៦ឆ្នាំហើយ ទិន ហ្វីនៅតែមិនព្រមសង។ ការប្រាក់ឥលូវនេះបានឡើងដល់ ៨លានដុល្លារហុងកុង (១លានដុល្លារអាមេរិក)។ មិនបញ្ឈប់ត្រឹមនោះ លោកស្រី Chen បានបន្ថែមថា ២០ឆ្នាំមុន ទិន ហ្វីបានបោកប្រាស់ឈ្នួលរបស់ខ្លួន លួចស្រាក្រហមរបស់គ្រួសារអ្នកស្រីអស់ ៨ដប។ នារីរូបនេះបានសង្កត់ធ្ងន់ថា៖ "ឈប់ធ្វើអណ្ដើកពួនក្នុងស្នូកអីចឹងទៀតទៅ បើជាកូនប្រុសមែន ត្រូវហ៊ានចេញមកទទួលខុសត្រូវ"។
នេះមិនមែនជាលើកទី១ទេ ដែលអ្នកស្រី Chen Lam ចេញមកហែកកេរ្តិ៍របស់ ទិន ហ្វី។ គ្រួសារអ្នកស្រី និងទិន ហ្វីមានគំនុំគុំកួនយូរឆ្នាំ។ Chen Lam គឺជាភរិយារបស់កំពូលមហាសេដ្ឋីវិស័យសិល្បៈ Charles Heung ក្ដាប់គ្រប់អំណាចនៅក្នុងដៃ។ លោកស្រីធ្លាប់រិះគន់ ទិន ហ្វីថាជាមនុស្សមិនស្គាល់គុណស្រ័យ ដល់ត្រើយសើយគូទ ប្រើឥទ្ធិពលបង្ខំឲ្យ Cecilia Cheung កោរសក់បណ្ដាលឲ្យនាងបាត់បង់កុងត្រាពាណិជ្ជកម្ម ធ្វើឲ្យក្រុមហ៊ុនរបស់ស្វាមីលោកស្រីសងលុយគេរាប់លានដុល្លារ។
Chen Lam និងស្វាមី Charles Heung កំពូលមហាសេដ្ឋីវិស័យសិល្បៈហុងកុង
ចុចអាន៖“សិស្សប្អូនទី៦” របស់ទិនហ្វីនិយាយរឿងជីវិតទាល់ច្រកសឹងសម្លាប់ខ្លួន
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14