FFC សល់ប្រាក់ជាង១លានដុល្លារ បន្ទាប់ពីចំណាយប្រចាំឆ្នាំ២០១៥
- 2016-03-16 22:14:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FFC សល់ប្រាក់ជាង១លានដុល្លារ បន្ទាប់ពីចំណាយប្រចាំឆ្នាំ២០១៥
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC)បានបង្ហាញទាំងពីប្រាក់ចំណូល និងចំណាយប្រចាំឆ្នាំ២០១៥ដែលការបង្ហាញនេះធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំ២០១៥ និងលើកទិសដៅប្រចាំឆ្នាំ២០១៦ របស់សហព័ន្ធ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។
យោងតាមរបាយការណ៍បូកសរុបការងារនិងចំណូល-ចំណាយប្រចាំឆ្នាំ២០១៥ របស់ FFC បានបង្ហាញថា៖
-សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចំណូលពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ( FIFA ) ចំនួន ១,២២៥,៣៨០ ដុល្លារអាមេរិក។ -សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចំណូលពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ( AFC ) ចំនួន ២៧៨,៣៩១ ដុល្លារអាមេរិក។ -សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចំណូលពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន( AFF ) ចំនួន ១៤៣,៣៣២ ដុល្លារអាមេរិក។ -សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចំណូលពីសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA ) ចំនួន ២០,០០០ ដុល្លារអាមេរិក។ -សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចំណូលពីការឧបត្ថម្ភពីក្រុមហ៊ុនក្នុងស្រុក និងសកម្មភាពផ្សេងៗ របស់ FFC ចំនួន ២,៤២៨,៩៣៤ ដុល្លារអាមេរិក។ -សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចំណូលពីសប្បុរសធម៌ចំនួន ២០៩,៣៨១ ដុល្លារអាមេរិក។ សរុបប្រាក់ចំណូលទាំងអស់ប្រចាំឆ្នាំ២០១៥គឺ ៤,៣០៥,៤១៩ ដុល្លារអាមេរិក។
ចំណែកចំណាយសម្រាប់ឆ្នាំ២០១៥ វិញគឺ៖ - ការចំណាយទៅលើ បច្ចេកទេស និងអភិវឌ្ឍន៍ (វគ្គគ្រូ និងអាជ្ញាកណ្ដាល) ១,៩៩៧,៣៧១ ដុល្លារអាមេរិក។
ដូច្នេះ សហព័ន្ធបាល់ទាត់កម្ពុជា នៅសល់ប្រាក់ចំនួន ១,០៤០,០៥២ ដុល្លារអាមេរិក សម្រាប់ការប្រើប្រាស់របស់សហព័ន្ធនាពេលខាងមុខទៀត៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា